វីរិយារម្ភាទិវគ្គ ទី ៧
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកកុសលធម៌ មិនទាន់កើតឡើង ឲ្យកើតឡើង បានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូច ការផ្គងព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលផ្គង ព្យាយាមហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើង បានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើង បានក្តី ពួកកុសលធម៌ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូច សេចក្តីប្រាថ្នាច្រើននេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមាន សេចក្តីប្រាថ្នាច្រើន ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើង ផង ពួកកុសលធម៌ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើង បានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូច សេចក្តីប្រាថ្នាតិចនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមាន សេចក្តីប្រាថ្នាតិច ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ផង ពួកអកុសលធម៌ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើង បានក្តី ពួកកុសលធម៌ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូច សេចក្តីមិនសន្តោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិន មានសន្តោស ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើង បានផង ពួកកុសលធម៌ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង ។