អប្បិច្ឆកថា

ក្បាលទី 25 · ទំព័រ 154

ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អប្បិច្ឆតា បានដល់ ប្រាថ្នាតិច ។ បទថា អប្បិច្ឆស្ស បានដល់ មិនប្រាថ្នា ក្នុងទីនេះ ព្យញ្ជនៈ ហាក់ដូចជានៅមានចំណែកសេសសល់ គឺនៅមានប្រាថ្នាខ្លះ ឯអត្ថ មិនមានចំណែកសេសសល់ គឺមិនប្រាថ្នាសូម្បីតិចតួច ពិតហើយ បុគ្គល លោកហៅថា អ្នកមានសេចក្តីប្រាថ្នាតិច ព្រោះភាវៈដែលមានសេចក្តីប្រាថ្នា មានប្រមាណតិចក៏មិនមែន តែលោកហៅថា មានការប្រាថ្នាតិច ព្រោះមិន មានសេចក្តីប្រាថ្នា គឺភាវៈដែលមិនមានការលោភ ដែលបុគ្គលនោះសេព រឿយៗ នោះឯង ។ ម្យ៉ាងទៀត ក្នុងទីនេះ គប្បីជ្រាបសេចក្តីផ្សេងគ្នាដូច្នេះថា អត្រិច្ឆតា ការប្រាថ្នាហួសហេតុ បបិច្ឆតា ការប្រាថ្នាលាមក មហិច្ឆតា ការប្រាថ្នាធំ ។ ក្នុង ៣ យ៉ាងនោះ ការមិនឆ្អែតក្នុងលាភរបស់ខ្លួន នៅប្រាថ្នាក្នុងលាភរបស់ អ្នកដទៃ ឈ្មោះថា ការប្រាថ្នាហួសហេតុ ។ សម្រាប់បុគ្គលប្រកបដោយការ ប្រាថ្នាហួសហេតុនោះ សូម្បីនំឆ្អិនក្នុងភាជនៈ ១ គេដាក់ក្នុងភាជនៈរបស់ខ្លួន រមែងប្រាកដដូចនំដែលឆ្អិនមិនល្អ និងដូចមានតិច នំនោះឯង គេដាក់ក្នុង ភាជនៈរបស់អ្នកដទៃ ប្រាកដដូចឆ្អិនល្អ និងដូចមានច្រើន ។ ការប្រកាស គុណដែលមិនមាន និងការមិនដឹងប្រមាណក្នុងការទទួល ឈ្មោះថា ប្រាថ្នា លាមក ។ ការប្រាថ្នាលាមកនោះ មកហើយក្នុងអភិធម្មដោយន័យជាដើមថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា រមែងប្រាថ្នាថា ចូរជនស្គាល់នូវ អញថា ជាអ្នកមានសទ្ធា ។ បុគ្គលដែលប្រកបដោយសេចក្តីប្រាថ្នាលាមក នោះ រមែងតាំងនៅក្នុងការបោកបញ្ឆោត ។ ចំណែកការប្រកាសគុណដែល មាន និងភាពជាអ្នកមិនដឹងប្រមាណក្នុងការទទួល ឈ្មោះថា ជាអ្នកមាន ការប្រាថ្នាច្រើន ។ ការប្រាថ្នាច្រើននោះ ក៏មក