រឿងព្រះមជ្ឈន្តិកត្ថេរ

ក្បាលទី 25 · ទំព័រ 156

ដូច្នោះ ។ រឿង ព្រះមជ្ឈន្តិកត្ថេរ បានឮថា ព្រះថេរៈបានជាព្រះខីណាស្រពធំ ។ តែបាត្រ និងចីវររបស់ លោក មានតម្លៃត្រឹម ១ បាទបុណ្ណោះ ។ លោកបានជាព្រះសង្ឃត្ថេរក្នុងថ្ងៃ ឆ្លងព្រះវិហាររបស់ព្រះបាទធម្មាសោករាជ ។ គ្រានោះ មនុស្សទាំងឡាយ ឃើញថា លោកជាបុគ្គលកខ្វក់ពេក ទើបពោលថា សូមលោកម្ចាស់នៅ ខាងក្រៅមួយសន្ទុះចុះ ។ ព្រះថេរៈគិតថា ព្រះខីណាស្រពដូចអាត្មាអញ មិន ធ្វើការសង្គ្រោះព្រះរាជា អ្នកដទៃណាទៅនឹងធ្វើបាន ដូច្នេះហើយ ទើបមុជចុះ ក្នុងផែនដី ផុសឡើងទទួលដុំបាយ ដែលគេលើកឡើងដើម្បីព្រះសង្ឃត្ថេរ បានល្មម ។ លោកជាព្រះខីណាស្រព រមែងមិនប្រាថ្នាថា ចូរមនុស្សដឹងនូវ អាត្មាអញថា ជាព្រះខីណាស្រព ដោយប្រការយ៉ាងនេះ ។ ឯភិក្ខុដែលប្រាថ្នាតិចយ៉ាងនេះ រមែងធ្វើលាភដែលមិនទាន់កើត ឲ្យ កើតឡើង ឬរមែងធ្វើលាភដែលកើតឡើងហើយឲ្យមាំទាំ រមែងធ្វើចិត្តរបស់ ទាយកឲ្យត្រេកអរ ។ ភិក្ខុនោះ រមែងកាន់យកតែតិចតួច ព្រោះខ្លួនជាអ្នក ប្រាថ្នាតិច ដោយប្រការណាមួយ មនុស្សទាំងឡាយជ្រះថ្លាក្នុងវត្តរបស់លោក ដោយប្រការនោះៗ រមែងឲ្យច្រើន ។ ការប្រាថ្នាតិចម្យ៉ាងទៀត មាន ៤ ប្រការ គឺប្រាថ្នាតិចក្នុងបច្ច័យ ១ ប្រាថ្នាតិចក្នុងធុតង្គ ១ ប្រាថ្នាតិចក្នុងបរិយត្តិ ១ ប្រាថ្នាតិចក្នុងអធិគម ១ បណ្តាការប្រាថ្នាតិច ៤ យ៉ាងនោះ ការប្រាថ្នាតិចក្នុងបច្ច័យ ៤ ឈ្មោះថា ប្រាថ្នាតិចក្នុងបច្ច័យ ។ ភិក្ខុនោះ រមែងដឹងកម្លាំងរបស់ទាយក រមែងដឹងកម្លាំង របស់ទេយ្យធម៌ រមែងដឹងកម្លាំងរបស់ខ្លួន បើទេយ្យធម៌មានច្រើន ទាយក បំណងប្រគេនតិច រមែងទទួលតែបន្តិចបន្តួច ដោយអំណាចទាយក ទេយ្យធម៌ មានតិច ទាយកបំណងប្រគេនច្រើន រមែងទទួលតែបន្តិច ដោយអំណាច ទេយ្យធម៌ សូម