សន្តោសកថា

ក្បាលទី 25 · ទំព័រ 159

ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា សន្តុដ្ឋិតា បានដល់ ការសន្តោស ពោល គឺការមិនលោភដែលកើតដល់បុគ្គលអ្នក សេពគប់ ចូលទៅអង្គុយជិតបុគ្គលដែលសន្តោស ។ បទថា សន្តុដ្ឋស្ស បានដល់ ប្រកបដោយការសន្តោសក្នុងបច្ច័យតាម មាន តាមបាន ការសន្តោសនោះ មាន ១២ យ៉ាង គឺការសន្តោសក្នុងចីវរ ៣ យ៉ាង គឺយថាលាភសន្តោស ១ យថាពលសន្តោស ១ យថាសារុប្បសន្តោស ១ ក្នុងបិណ្ឌបាតជាដើមក៏ដូចគ្នា ។ សន្តោសនោះ មានពណ៌នា តាមប្រភេទដូចតទៅនេះ ភិក្ខុក្នុងសាសនានេះ បានចីវរល្អក្តី មិនល្អក្តី លោក ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយចីវរនោះឯង មិនប្រាថ្នាចីវរដទៃ សូម្បីបានក៏ មិនទទួល នេះឈ្មោះថា យថាលាភសន្តោសក្នុងចីវររបស់ភិក្ខុនោះ ។ ឯភិក្ខុ ដទៃមួយរូបទៀត ជាអ្នកមានកម្លាំងទុព្វលតាមប្រក្រតី ឬត្រូវអាពាធ និង ជរាគ្របសង្កត់ ដណ្តប់ចីវរធ្ងន់ រមែងលំបាក លោកប្តូរចីវរនោះនឹងភិក្ខុដែល ត្រូវអធ្យាស្រ័យគ្នា ទោះបីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយចីវរស្រាល ក៏ ជាអ្នកសន្តោស នេះឈ្មោះថា យថាពលសន្តោសក្នុងចីវររបស់ភិក្ខុនោះ ។ ភិក្ខុមួយរូបទៀត ជាអ្នកបានបច្ច័យប្រណីត បានផ្ទាំងចីវរដែលនាំមកពីក្រុង សោមារជាដើមឯណានីមួយ ដែលមានតម្លៃច្រើន ឬបានចីវរជាច្រើន ឲ្យទៅ ដោយគិតថា ចីវរនេះ សមគួរដល់ព្រះថេរៈដែលជាអ្នកបួសយូរ នេះសមគួរ ដល់ភិក្ខុដែលជាពហូសូត នេះសមគួរដល់ភិក្ខុដែលមានជំងឺ នេះសមគួរដល់ ភិក្ខុដែលមានលាភតិច ហើយទើបជ្រើសយកចីវរចាស់របស់ភិក្ខុទាំងនោះ ឬ សំពត់ប្រឡាក់ប្រឡូសអំពីគំនរសំរាមជាដើម ធ្វើជាសង្ឃាដីដោយសំពត់ទាំងនោះ សូម្បីគ្រងឯង ក៏ជាអ្នកសន្តោសនោះឯង នេះឈ្មោះថា យថាសារុប្បសន្តោសរបស់ភិក្ខុនោះ ។