កល្យាណមិត្តាទិវគ្គ ទី ៨
ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកកុសលធម៌ មិនទាន់កើតឡើង ឲ្យកើតឡើង បានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើ បុគ្គលមានកល្យាណមិត្ត ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែង កើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយ រមែងសាបសូន្យ ទៅផង ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកអកុសលធម៌ មិនទាន់កើតឡើង ឲ្យកើតឡើង បានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូច កិរិយាប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ដែលកើតឡើងហើយ ក៏ រមែងសាបសូន្យទៅផង ព្រោះកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និង កិរិយាមិនប្រកបរឿយៗ នូវកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើត ឡើងបាន ពួកអកុសលធម៌ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូច កិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ដែលមិនទាន់ កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយក៏ រមែងសាបសូន្យទៅផង ព្រោះកិរិយាប្រកបរឿយៗ នូវកុសលធម៌ និង កិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌ ។