បមាទាទិវគ្គ ទី ៩

ក្បាលទី 25 · ទំព័រ 177

ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូច សេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីមិន ប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនប្រមាទ ទើប ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូច សេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការផ្គង ព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការផ្គងព្យាយាម ទើប ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូច សេចក្តីប្រាថ្នាច្រើននេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តី ប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសេចក្តី ប្រាថ្នាតិចនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។