អដ្ឋកថា ទុតិយបមាទាទិវគ្គ ទី ១០

ក្បាលទី 25 · ទំព័រ 189

ក្នុងទុតិយបមាទិវគ្គទី ១ មានវិនិច្ឆ័យដូចតទៅនេះ បទថា អជ្ឈត្តិកំ បានដល់ របស់ដែលប្រព្រឹត្តទៅខាងក្នុង ដោយអំណាចកើត ចំពោះខាងក្នុងខ្លួន ។ បទថា អង្គំ ប្រែថា ហេតុ ។ បទថា ឥតិ ករិត្វា ប្រែថា ធ្វើយ៉ាងនេះ ។ ព្រះមានព្រះភាគត្រាស់អធិប្បាយថា ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើវត្ថុដែលប្រព្រឹត្តទៅសង្កត់ខ្លួន គឺចំពោះខ្លួន ដែលតាំង ឡើងក្នុងសន្តានរបស់ខ្លួនថាជាហេតុ ហើយរមែងមិនឃើញហេតុដទៃត្រឹមតែ ១ ដូច្នេះ ។ បទថា ពាហិរំ បានដល់ វត្ថុដែលជាខាងក្រៅអំពីសន្តាន ខាងក្នុងខ្លួន ។ បទថា សទ្ធម្មស្ស បានដល់ ព្រះសទ្ធម្ម អធិប្បាយថា ព្រះសាសនា ។ បទថា សម្មោសាយ បានដល់ ដើម្បីសេចក្តីវិនាស ។ បទថា អន្តរធានាយ បានដល់ ដើម្បីការមិនប្រាកដ ។ បទថា ឋិតិយា បានដល់ ដើម្បីការតាំងនៅអស់កាលយូរ ។ បទថា អសម្មោសាយ អន្តរធានាយ គប្បីជ្រាបដោយ ន័យផ្ទុយគ្នានឹងពោលហើយនោះឯង ។ ពាក្យដ៏សេស ក្នុងសូត្រនេះ មាន ន័យដូចពោលហើយ ក្នុងធម៌ដែលមាន ៤ ចំណុចនោះឯង ។ ក្នុងបទថា អធម្មំ ធម្មោតិ ទីបេន្តិ ជាដើម ក្នុងសូត្រខាងមុខ ។ កុសលកម្មបថ ១០ ឈ្មោះថា ធម៌ អកុសលកម្មបថ ឈ្មោះថា អធម៌ ។ ម្យ៉ាងទៀត ពោធិបក្ខិយធម៌ ៣៧ ប្រការ គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពល ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ ឈ្មោះថា ធម៌ ។ ធម៌ គឺសតិប្បដ្ឋាន ៣ សម្មប្បធាន ៣ ឥទ្ធិបាទ ៣ ឥន្ទ្រិយ ៦ ពល ៦ ពោជ្ឈង្គ ៨ មគ្គមានអង្គ ៩ និងឧបាទាន ៤ នីវរណៈ ៥ អនុស័យ ៧ មិច្ឆត្ត ៨ ឈ្មោះថា អធម៌ ។ បណ្តាបទទាំងនោះ បទថា អធម្មោ សេចក្តីថា ភិក្ខុទាំងឡាយ កាលកាន់យកចំណែកនៃអធម៌ឯណានី មួយហើយ សម្តែងថា អញនឹងធ្វើអធម៌នេះឲ្យជាធម៌ កុសលចិត្តរបស់ អាចារ្យពួកយ