អន្តរធានមាន ៥ យ៉ាង

ក្បាលទី 25 · ទំព័រ 192

ជាតករាល់ៗ ថ្ងៃ ព្រះតថាគតធ្លាប់ប្រព្រឹត្តមក ។ កិច្ចនេះ គឺការមិនចូល ផលសមាបត្តិ ។ បេ ។ ការមិនត្រាស់ជាតករាល់ៗ ថ្ងៃ ព្រះតថាគតមិនធ្លាប់ ប្រព្រឹត្តមក ។ កាលពោលដោយបរិយាយនៃព្រះវិន័យ កិច្ចនេះ គឺកាល ត្រូវនិមន្តនៅចាំវស្សាហើយ ត្រូវពោលលា ទើបចៀសទៅកាន់ទីចារិក បវារណាហើយ ទើបចៀសចេញទៅកាន់ទីចារិក ធ្វើបដិសណ្ឋារៈមុន មួយ អន្លើដោយភិក្ខុអាគន្តុកៈ ព្រះតថាគតធ្លាប់ប្រព្រឹត្តមក ។ ការមិនធ្វើកិច្ចដែល ព្រះតថាគត ធ្លាប់ប្រព្រឹត្តមកនោះ ឈ្មោះថា មិនធ្លាប់ប្រព្រឹត្តហើយ ។ កាលពោលដោយបរិយាយនៃព្រះសូត្រ សតិប្បដ្ឋាន ៤ អរិយមគ្គមានអង្គ ៨ នេះឈ្មោះថា ព្រះតថាគតទ្រង់បញ្ញត្ត ។ សតិប្បដ្ឋាន ៣ មគ្គមានអង្គ ៩ នេះឈ្មោះថា តថាគតទ្រង់មិនបានបញ្ញត្ត ។ កាលពោលដោយបរិយាយនៃ ព្រះវិន័យ បារាជិក ៤ និស្សគ្គិយបាចិត្តិយៈ ៣០ ឈ្មោះថា តថាគតទ្រង់ បញ្ញាត្ត ។ បារាជិក ៣ និស្សគ្គិយបាចិត្តិយៈ ៣១ នេះ ឈ្មោះថា តថាគត ទ្រង់មិនបានបញ្ញត្ត ។ អន្តរធានមាន ៥ យ៉ាង ក្នុងពាក្យដែលត្រាស់ក្នុងទីបំផុតនៃសូត្រទាំងពួងថា ភិក្ខុទាំងនោះរមែង ញ៉ាំងធម៌នេះ ឲ្យអន្តរធានទៅនោះ ឈ្មោះថា អន្តរធានមាន ៥ យ៉ាង គឺ អធិគមអន្តរធាន គឺអន្តរធានការត្រាស់ដឹង ១ បដិបត្តិអន្តរធាន គឺអន្តរធាន បដិបត្តិ ១ បរិយត្តិអន្តរធាន គឺអន្តរធាននៃបរិយត្តិ ១ លិង្គអន្តរធាន គឺ អន្តរធានភេទ ១ ធាតុអន្តរធាន គឺអន្តរធានព្រះធាតុ ១ ។ ក្នុង ៥ យ៉ាង នោះ មគ្គ ៤ ផល ៤ បដិសម្ភិទា ៤ វិជ្ជា ៨ អភិញ្ញា ៦ ឈ្មោះថា អធិគម ។ អធិគមនោះ កាលវិនាស រមែងវិនាសទៅតាំងអំពីបដិសម្ភិទា រៀងទៅ ។ ពិតហើយ រាប់អំពីព្រះសម្មាសម្ពុទ្ធបរិនិព្វានបាន ១០០០ ឆ្នាំ បុណ្ណោះ ភិក្ខុមិនអាចឲ