អធម្មវគ្គ ទី ១១

ក្បាលទី 25 · ទំព័រ 203

ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សម្តែងនូវសភាព មិនមែនជាធម៌ថាជាធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាគុណដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បី មិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្តីទុក្ខ ដល់ ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាន នូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះឲ្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សម្តែងនូវធម៌ថា មិនមែនជាធម៌ ។ បេ ។ សម្តែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ ។ បេ ។ សម្តែងនូវវិន័យថាមិនមែនជាវិន័យ ។ បេ ។ សម្តែងនូវពាក្យដែលព្រះតថាគត មិនសម្តែង មិនពោលសោះ ថាជាពាក្យដែលព្រះតថាគតបានសម្តែង បាន ពោលហើយ ។ បេ ។ សម្តែងនូវពាក្យដែលព្រះតថាគតបានសម្តែង បាន ពោលហើយ ថាជាពាក្យដែលព្រះតថាគតមិនសម្តែង មិនពោលទេ ។ បេ ។ សម្តែងនូវវត្តដែលព្រះតថាគតមិនសន្សំសោះ ថាជាវត្តដែលព្រះតថាគតបាន សន្សំហើយ ។ បេ ។ សម្តែងនូវវត្តដែលព្រះតថាគតបានសន្សំហើយ ថាជាវត្ត ដែលព្រះតថាគតមិនសន្សំទេ ។ បេ ។ សម្តែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តសោះ ថាជាសិក្ខាបទដែលព្រះតថាគតបានបញ្ញត្តហើយ ។ បេ ។ សម្តែងនូវសិក្ខាបទដែលព្រះតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទដែល ព្រះតថាគតមិនបញ្ញត្តទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាគុណដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បី ខូចប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្តីទុក្ខដល់ទេវតានិ ងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាប ច្រើន មិនតែប៉ុណ្ណោ