អនាបត្តិវគ្គ ទី ១២

ក្បាលទី 25 · ទំព័រ 207

ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សម្តែងនូវអនាបត្តិ ថាជាអាបត្តិ ។ បេ ។ សម្តែងនូវអាបត្តិថាជាអនាបត្តិ ។ បេ ។ សម្តែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ ។ បេ ។ សម្តែងនូវគរុកាបត្តិ ថាជាលហុកាបត្តិ ។ បេ ។ សម្តែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ។ បេ ។ សម្តែងនូវអទុដ្ឋុល្លាបត្តិ ថា ជាទុដ្ឋុល្លាបត្តិ ។ បេ ។ សម្តែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ ។ បេ ។ សម្តែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ ។ បេ ។ សម្តែងនូវ សប្បដិកម្មាបត្តិ ថាជាអប្បដិកម្មាបត្តិ ។ បេ ។ សម្តែងនូវអប្បដិកម្មាបត្តិ ថាជា សប្បដិកម្មាបត្តិវិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាគុណដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនជា ប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្តីទុក្ខដល់ទេវតា និង មនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា សម្តែងនូវអនាបត្តិ ថាជា អនាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំង