តថាគត ៨ យ៉ាង

ក្បាលទី 25 · ទំព័រ 226

ប្រាកដច្បាស់ មិនជាក់ច្បាស់ រមែងមិនមានដល់ព្រះពុទ្ធទាំងឡាយ ព្រោះ ដូច្នោះ ទើបអទិដ្ឋជោតនាបុច្ឆា មិនមានដល់ព្រះពុទ្ធទាំងនោះ ។ វត្ថុណាដែល ព្រះមានព្រះភាគទ្រង់ដឹងហើយ ដោយព្រះញាណរបស់ព្រះអង្គ កិច្ច គឺការ ប្រៀបធៀបោវត្ថុនោះជាមួយអ្នកដទៃ ទោះជាសមណៈ ព្រាហ្មណ៍ ទេវតា មារ ឬព្រហ្ម រមែងមិនមាន ដោយហេតុនោះ ទិដ្ឋសំសន្ទនាបុច្ឆា រមែងមិនមានដល់ ព្រះមានព្រះភាគ ។ ព្រោះទ្រង់មិនមានសេចក្តីសង្ស័យឲ្យជាហេតុពោលបានជា អ្នកឆ្លងផុតសេចក្តីងឿងឆ្ងល់ កម្ចាត់សេចក្តីសង្ស័យ ក្នុងធម៌ទាំងពួងបាន ហើយ ដោយហេតុនោះ ទើបវិមតិឆេទនាបុច្ឆា មិនមានដល់ព្រះអង្គ ។ ឯ បុច្ឆា ២ ក្រៅអំពីនេះ រមែងមានដល់ព្រះមានព្រះភាគ ។ ក្នុងបុច្ឆាទាំងនោះ បុច្ឆានេះ គប្បីជ្រាបថា ជាកថេតុកម្យតាបុច្ឆា ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់ចង្អុលបុគ្គលឯក ដែលគេសួរ ដោយសំនួរនោះឲ្យជាក់ច្បាស់ ទើបត្រាស់ថា ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ដូច្នេះ ។ តថាគត ៨ យ៉ាង បណ្តាបទទាំងនោះ បទថា តថាគតោ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ព្រះនាមថា តថាគត ព្រោះហេតុ ៨ ប្រការ គឺទ្រង់ព្រះនាមថា តថាគត ព្រោះទ្រង់យាងមកយ៉ាងនោះ ។ ទ្រង់ព្រះនាមថា តថាគត ព្រោះទ្រង់យាង ទៅយ៉ាងនោះ ។ ទ្រង់ព្រះនាមថា តថាគត ព្រោះទ្រង់យាងមកកាន់លក្ខណៈ ដែលពិត ។ ទ្រង់ព្រះនាមថា តថាគត ព្រោះត្រាស់ដឹងធម៌ដែលពិតតាមការ ពិត ។ ទ្រង់ព្រះនាមថា តថាគត ព្រោះទ្រង់ឃើញអារម្មណ៍ដែលពិត ។ ទ្រង់ព្រះនាមថា តថាគត ព្រោះមានព្រះវាចាពិត ។ ទ្រង់ព្រះនាមថា តថាគត ព្រោះទ្រង់ធ្វើឯង និងឲ្យអ្នកដទៃធ្វើ ។ ទ្រង់ព្រះនាមថា តថាគត ព្រោះអត្ថថា ទ្រង់គ្របសង្កត់បាន គឺជាធំ ។ ព្រះមានព្រះភាគ ទ្រង់ព្រះនាម