ពុទ្ធ្វ ៤ យ៉ាង

ក្បាលទី 25 · ទំព័រ 246

ផ្ទំត្រង់ចន្លោះសាលព្រឹក្សទាំងគូ ត្រាស់ហៅភិក្ខុសង្ឃមក ទ្រង់ទូន្មានដោយ សេចក្តីមិនប្រមាទ ទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ កាលកិរិយានេះរបស់ព្រះតថាគតនោះ ប្រាកដមករហូតដល់ សព្វថ្ងៃនេះ ព្រោះដូច្នោះ ទើបឈ្មោះថា កាលកិរិយា ព្រោះជាកិរិយា ដែលប្រាកដក្នុងវេលាមួយ ។ បទថា អនុតប្បា ហោតិ ប្រែថា ធ្វើនូវការ ក្តៅក្រហាយតាម គឺក្នុងកាលក្រោយ ។ ក្នុងសេចក្តីនោះ កាលកិរិយា របស់ស្តេចចក្រពត្តិ ទ្រង់ធ្វើការក្តៅក្រហាយតាមដល់ទេវតានិ ងមនុស្សក្នុង ម៉ឺនចក្កវាឡ ។ កាលកិរិយារបស់ព្រះពុទ្ធទាំងឡាយ ធ្វើនូវការក្តៅក្រហាយ តាមដល់ទេវតា និងមនុស្សទាំងឡាយក្នុងម៉ឺនចក្កវាឡ ដោយហេតុនោះ ទើប ត្រាស់ថា ធ្វើនូវការក្តៅក្រហាយតាមដល់ជនច្រើន ដូច្នេះ ។ ពុទ្ធ ៤ យ៉ាង ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា អទុតិយោ សេចក្តីថា ដែលឈ្មោះថា អទុតិយោ ព្រោះមិនមានព្រះពុទ្ធអង្គទី ២ ។ ពិតហើយ ព្រះពុទ្ធមាន ៤ អង្គ គឺសុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញូពុទ្ធ ១ ។ ក្នុង ៤ ពុទ្ធៈនោះ ភិក្ខុដែលជាពហូសូត ឈ្មោះថា សុតពុទ្ធ ។ ភិក្ខុដែលជាខីណាស្រព ឈ្មោះថា ចតុសច្ចពុទ្ធ ។ បុគ្គល ដែលបំពេញបារមីអស់ ២ អសង្ខេយ្យ និង ១ សែនកប្ប ហើយចាក់ធ្លុះ បច្ចេកពោធិញ្ញាណ ឈ្មោះថា បច្ចេកពុទ្ធ ។ បុគ្គលដែលបំពេញបារមី ៤ អសង្ខេយ្យ ៨ អសង្ខេយ្យ ១៦ អសង្ខេយ្យ និង ១ សែនកប្ប ហើយ ញាំញីអំបែងក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញូពុទ្ធ ។