អនុត្តរិយ្វទាំង ៦

ក្បាលទី 25 · ទំព័រ 250

សូត្រទី ៦ ជាដើម ក្នុងសូត្រទី ៦ ជាដើមមានវិនិច្ឆ័យដូចតទៅនេះ បទថា ឯកបុគ្គលស្ស ភិក្ខវេ បតុភាវោ មហតោ ចក្ខុស្ស បតុភាវោ ហោតិ សេចក្តីថា ម្នាលភិក្ខុទាំងឡាយ ចក្ខុធំរមែងប្រាកដព្រោះព្រះតថាគតអរហន្តសម្មាសម្ពុទ្ធជាបុគ្គលឯកប្រាកដ កាលបុគ្គលនោះប្រាកដហើយ សូម្បីចក្ខុ ក៏រមែងប្រាកដដូចគ្នា ព្រោះវៀរបុគ្គលប្រាកដចេញ ចក្ខុក៏ប្រាកដមិនបាន ។ បទថា បតុភាវោ បានដល់ ការកើតឡើង គឺការសម្រេច ។ សួរថា ចក្ខុ ប្រភេទណា ឆ្លើយថា ចក្ខុ គឺបញ្ញា ។ សេចក្តីនេះដូចអ្វី ដូចវិបស្សនាបញ្ញា របស់ព្រះសារីបុត្រត្ថេរ ដូចសមាធិបញ្ញារបស់ព្រះមហាមោគ្គល្លានត្ថេរ ។ ក្នុង អាលោក គឺការឃើញជាដើមក៏មានន័យនេះដូចគ្នា ។ ពិតហើយ ក្នុងការ សម្លឹងឃើញជាដើមនេះ លោកបំណងយកការមើលឃើញ ដូចការមើល ដោយបញ្ញា និងពន្លឺ ដូចគ្នានឹងពន្លឺនៃបញ្ញារបស់អគ្គសាវ័កទាំង ២ ។ បទ ទាំង ៣ នេះ គឺការប្រាកដនៃចក្ខុដ៏ប្រសើរ ការកើតប្រាកដនៃពន្លឺដ៏ប្រសើរ ការកើតប្រាកដនៃរស្មីដ៏ប្រសើរ គប្បីជ្រាបថា ត្រាស់លាយឡំគ្នា ទាំង លោកិយ និងលោកុត្តរ ។ អនុត្តរិយៈ ៦ បទថា ឆន្នំ អនុត្តរិយានំ បានដល់ អនុត្តរិយៈ ៦ យ៉ាង ដែលមិន មានធម៌ដទៃក្រៃលែងជាង ក្នុងពាក្យនោះ មានអធិប្បាយថា អនុត្តរិយៈទាំង ៦ នេះ គឺទស្សនានុត្តរិយៈ ១ សវនានុត្តរិយៈ ១ លាភានុត្តរិយៈ ១ សិក្ខានុត្តរិយៈ ១ បារិចរិយានុត្តរិយៈ ១ អនុស្សតានុត្តរិយៈ ១ ។ ការប្រាកដ ឡើងនៃអនុត្តរិយៈទាំង ៦ នេះ ទើបមាន ។ ម្យ៉ាងទៀត ព្រះអានន្ទ រមែងបានឃើញព្រះតថាគត ដោយចក្ខុវិញ្ញាណ ទាំងព្រឹក ទាំងល្ងាច នេះឈ្មោះថា ទស្សនានុត្តរិយៈ ។ បុគ្គលដទៃ ទោះជាព្រះសោតាបន្ន ព្រះសកទាគាមី ព្រះអនាគាមី ក៏រមែងបានឃើញព្រះតថាគ