ឯតទគ្គបលិវគ្គទី ៤ ឯតទគ្គបលិវគ្គទី ១ ឯតទគ្គបាលិវគ្គទី ១
ក្បាលទី 25 · ទំព័រ 261
ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកដឹងរាត្រី ដែលជាសាវ័ក របស់តថាគត ស្រេចនឹងអញ្ញាកោណញ្ញៈប្រសើរជាងគេ ។ បណ្តាពួកភិក្ខុ អ្នកមានប្រាជ្ញាច្រើន ស្រេចនឹងសារីបុត្ត ។ ពួកភិក្ខុអ្នកមានឫទ្ធិ ស្រេច នឹងមហាមោគ្គល្លាន ។ ពួកភិក្ខុអ្នកពោលពាក្យកម្ចាត់បង់កិលេស ស្រេចនឹង មហាកស្សបៈ ។ ពួកភិក្ខុអ្នកមានទិព្វចក្ខុស្រេចនឹងអនុរុទ្ធ ។ ពួកភិក្ខុអ្នកមាន ត្រកូលខ្ពស់ ស្រេចនឹងភទ្ទិយកាឡិគោធាយបុត្ត ។ ពួកភិក្ខុអ្នកមានសំឡេង ពីរោះ ស្រេចនឹងលកុណ្តកភទ្ទិយៈ ។ ពួកភិក្ខុអ្នកបន្លឺសីហនាទ ស្រេចនឹង បិណ្ឌោលភារទ្វាជៈ ។ ពួកភិក្ខុជាធម្មកថិក ស្រេចនឹងបុណ្ណមន្តានីបុត្ត ។ ពួកភិក្ខុអ្នកចែកសេចក្តីធម៌ដែលតថាគត សម្តែងដោយសង្ខេបឲ្យពិស្តារបាន ស្រេចនឹងមហាកច្ចានៈ ។