អដ្ឋកថា ប្រវត្តិព្រះអញ្ញាកោណ្ឌញ្ញ
ព្រោះលោកចាក់ធ្លុះធម៌មុនបុគ្គលណា ទាំងអស់ លោកដឹងរាត្រី ដឹងធម៌នោះមកយូរ ព្រោះដូច្នោះ ទើបឈ្មោះថា រត្តញ្ញូ ។ ម្យ៉ាងទៀត ការកំណត់យប់ និងថ្ងៃរបស់លោកដែលអស់អាសវៈ ទាំងឡាយ ជារបស់ប្រាកដច្បាស់ ។ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរនេះ ជាអ្នកអស់ អាសវៈមុន ព្រោះហេតុនោះ ព្រះអញ្ញាកោណ្ឌញ្ញៈនេះឯង ជាបុគ្គលឯក ជាបុគ្គលកំពូល ជាបុគ្គលប្រសើរជាងពួកសាវ័កដែលជារត្តញ្ញូ ដោយប្រការ យ៉ាងនេះ ព្រោះហេតុនោះ ទើបត្រាស់ថា រត្តញ្ញូនំ យទិទំ អញ្ញាកោណ្ឌញ្ញោ ដូច្នេះ ។ សព្ទថា យទិទំ ក្នុងបាលីនេះ ជានិបាត បើសម្លឹងយកព្រះថេរៈនោះ មានអត្ថថា យោ ឯសោ បើសម្លឹង អគ្គ សព្ទ មានអត្ថថា យំ ឯតំ ។ បទថា អញ្ញាកោណ្ឌញ្ញោ ប្រែថា កោណ្ឌញ្ញៈដឹងទួទៅហើយហ្ន៎ កោណ្ឌញ្ញៈចាក់ ធ្លុះហើយហ្ន៎ ។ ដោយហេតុនោះឯង ទើបព្រះមានព្រះភាគត្រាស់ថា អញ្ញាសិ វត ភោ កោណ្ឌញ្ញោ អញ្ញាសិ វត ភោ កោណ្ឌញ្ញោ ឥតិ ហិទំ អាយស្មតោ កោណ្ឌញ្ញស្ស អញ្ញាកោណ្ឌញ្ញោត្វេវ នាមំ អហោសិ អញ្ញាកោណ្ឌញ្ញៈដឹងទួទៅហើយហ្ន៎ អញ្ញាកោណ្ឌញ្ញៈដឹងទួទៅហើយហ្ន៎ ព្រោះ ហេតុនោះ ទើបព្រះអញ្ញាកោណ្ឌញ្ញៈមានឈ្មោះថា អញ្ញាកោណ្ឌញ្ញៈ ដូច្នេះ ។ គប្បីជ្រាបបញ្ញាកម្មក្នុងព្រះសាវ័កដែលជាឯតទគ្គៈគ្រប់រូប ដោយន័យ នេះថា ព្រះថេរៈនេះធ្វើសេចក្តីប្រាថ្នាក្នុងកាលមុន ឲ្យជាការប្រាថ្នាដ៏ក្រៃលែង ក្នុងពុទ្ធុប្បាទព្រះសម្មាសម្ពុទ្ធអង្គណា លោកបួសក្នុងកាលណា លោក សម្រេចធម៌ដំបូងក្នុងកាលណា បានទទួលស្ថាបនាក្នុងតំណែងនាកាលណា បណ្តាព្រះថេរៈដែលជាឯតទគ្គៈទាំងនោះ ជាបឋម ក្នុងបញ្ញាកម្មរបស់ព្រះថេរៈ នេះ មានរឿងដែលពោលតាមលំដាប់ដូចតទៅនេះ គប្បីជ្រាបបញ្ញាកម្មក្នុងព្រះសាវ័ក ដែលជាឯតទគ្គៈគ្រប់រូប ដោយន័យ នេះថា