ប្រវត្តិព្រះសារីបុត្ត និងព្រះមោគ្គល្លាន

ក្បាលទី 25 · ទំព័រ 298

អាស្រ័យហ្វូងដំរីត្រកូលឆទ្ទន្ត សម្រាកសម្រាន្តនៅអស់ ១២ ឆ្នាំ បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងទីនោះឯង ។ អដ្ឋកថា សូត្រទី ១ ចប់ ៥ អដ្ឋកថា សូត្រទី ២-៣ ប្រវត្តិព្រះសារីបុត្រ និងព្រះមហាមោគ្គល្លានត្ថេរ ក្នុងសូត្រទី ២ និងសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មហាបញ្ញានំ បានដល់ ប្រកបដោយបញ្ញាដ៏ច្រើន ។