អដ្ឋកថា ប្រវត្តិព្រះសារីបុត្ត និងព្រះមោគ្គល្លាន
បទថា ឥទ្ធិមន្តានំ បានដល់ ដែលសម្បូរដោយឫទ្ធិ ។ ពាក្យថា សារីបុត្ត និង មោគ្គល្លាន ជាឈ្មោះរបស់ព្រះថេរៈទាំង ២ នោះ ។ ក្នុងបញ្ញាកម្មរបស់ព្រះថេរៈទាំង ២ រូបនេះ មានរឿងដែលពោលតាមលំដាប់ដូច្នេះ ក្នុងទីបំផុតមួយអសង្ខេយ្យ និងមួយសែនកប្ប រាប់អំពីកប្បនេះទៅ ក្រោយ ព្រះសារីបុត្រកើតក្នុងត្រកូលព្រាហ្មណមហាសាល ឈ្មោះសរទមាណព ។ ឯព្រះមោគ្គល្លានកើតក្នុងត្រកូលគហបតីមហាសាល ឈ្មោះ សិរីវឌ្ឍកុដុម្ពិកៈ ជនទាំង ២ ជាសម្លាញ់លេងដីជាមួយគ្នាមក កាលបិតា អនិច្ចកម្មទៅ សរទមាណពក៏បានទ្រព្យជាច្រើន ដែលជាសម្បត្តិនៃត្រកូល ថ្ងៃមួយ នៅក្នុងទីសម្ងំ គិតថា អញមិនដឹងអត្តភាពក្នុងលោកនេះ មិនដឹង ប្រវត្តិព្រះសារីបុត្ត និងព្រះមហាមោគ្គលាន អដ្ឋកថា មនោរថបូរណី ២៩៩ អត្តភាពក្នុងលោកដទៃ ឈ្មោះថា សេចក្តីស្លាប់ជារបស់ពិត សម្រាប់ពួកស ត្វដែលកើតមកហើយ ។ គួរតែអញកាន់យកភេទជាអ្នកបួសឯណានីមួយ ស្វែងរកមោក្ខធម៌ ។ សរទមាណពនោះ ទៅរកសម្លាញ់ ពោលថា សិរីវឌ្ឍ សម្លាញ់ ខ្ញុំនឹងចេញបួសស្វែងរកមោក្ខធម៌ ឯងបួសជាមួយខ្ញុំដែរឬទេ ។ សិរីវឌ្ឍកុដុម្ពិកៈឆ្លើយថា មិនបានទេ សម្លាញ់ ឯងបួសម្នាក់ឯងចុះ ។ សរទមាណពគិតថា មនុស្សកាលទៅបរលោក មិនមែននាំសម្លាញ់ ឬញាតិមិត្ត ទៅផងឡើយ កម្មដែលខ្លួនធ្វើជារបស់ខ្លួនតែម្នាក់គត់ ។ បន្ទាប់អំពីនោះ ក៏ ប្រាប់ឲ្យបើកទ្វារឃ្លាំងរតនៈ ឲ្យមហាទានដល់ជនកំព្រា អ្នកដើរផ្លូវឆ្ងាយ វណិពកៈ និងយាចកទាំងឡាយ ហើយបួសជាឥសី មានមនុស្សបួសតាម សរទមាណពនោះយ៉ាងនេះ គឺម្នាក់ខ្លះ ពីរនាក់ខ្លះ បីនាក់ខ្លះ បានជាក្រុម ជដិលប្រមាណ ៧៤០០០ នាក់ ។