ប្រវត្តិព្រះមហាកស្សបៈ
ក្នុងសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា ធុតវាទានំ នេះ គប្បីជ្រាបថា ធុតបុគ្គល គឺបុគ្គលកម្ចាត់កិលេស ធុតវាទ គឺការទូន្មានរឿងការកម្ចាត់កិលេស ធុតធម៌ គឺធម៌ជាគ្រឿងកម្ចាត់កិលេស ធុតង្គ គឺអង្គអ្នកកម្ចាត់កិលេស ។ បណ្តាបទទាំងនោះ បទថា ធុតោ បានដល់ បុគ្គលដែលកម្ចាត់ កិលេស ឬធម៌ដែលកម្ចាត់កិលេស ។ ក្នុងបទថា ធុតវាទោ នេះ គប្បីជ្រាបថា មានបុគ្គលកម្ចាត់កិលេស តែមិនមានការទូន្មានរឿងកម្ចាត់កិលេស ១ មានបុគ្គលមិនកម្ចាត់កិលេស តែ មានការទូន្មានរឿងកម្ចាត់កិលេស ១ មានបុគ្គលមិនកម្ចាត់កិលេសផង មិនមាន ការទូន្មានរឿងកម្ចាត់កិលេសផង ១ មានបុគ្គលកម្ចាត់កិលេសផង និងមានការ ទូន្មានរឿងកម្ចាត់កិលេសផង ១ ក្នុងបណ្តាបុគ្គលទាំងនោះ បុគ្គលណាកម្ចាត់ កិលេសរបស់ខ្លួនដោយធុតង្គ តែមិនទូន្មាន មិនប្រៀនប្រដៅអ្នកដទៃដោយ ធុតង្គ ដូចជាព្រះពកុលត្ថេរ បុគ្គលនេះឈ្មោះថា ជាអ្នកកម្ចាត់កិលេស តែ មិនមានការប្រៀនប្រដៅក្នុងរឿងកម្ចាត់កិលេស ដូចលោកពោលថា ព្រះ ពកុលៈជាអ្នកកម្ចាត់កិលេស តែមិនមានការប្រៀនប្រដៅក្នុងការកម្ចាត់ កិលេស ។ បុគ្គលណាមិនកម្ចាត់កិលេសរបស់ខ្លួនដោយធុតង្គ តែប្រៀនប្រដៅ អ្នកដទៃដោយធុតង្គ ដូចជាព្រះឧបនន្ទត្ថេរ បុគ្គលនេះឈ្មោះថា មិនជាអ្នក កម្ចាត់កិលេស តែមានការប្រៀនប្រដៅក្នុងរឿងកម្ចាត់កិលេស ដូចលោក ពោលថា ព្រះឧបនន្ទសក្យបុត្រ មិនជាអ្នកកម្ចាត់កិលេស តែមានការទូន្មាន រឿងកម្ចាត់កិលេស ។ បុគ្គលណាមិនកម្ចាត់កិលេសរបស់ខ្លួនដោយធុតង្គ មិន ទូន្មានមិនប្រៀនប្រដៅអ្នកដទៃដោយធុតង្គ ដូចព្រះលោឡុទាយិត្ថេរ បុគ្គល នេះឈ្មោះថា មិនជាអ្នកកម្ចាត់កិលេសផង មិនមានការប្រៀនប្រដៅរឿង កម្ចាត់កិល