អដ្ឋកថា ប្រវត្តិព្រះមហាកស្សបៈ

ក្បាលទី 25 · ទំព័រ 319

បទថា ធុតធម្មា វេទិទព្វា សេចក្តីថា ធម៌ ៥ ប្រការដែលជាបរិវារ នៃធុតង្គចេតនាទាំងនេះ គឺភាពជាអ្នកប្រាថ្នាតិច ១ ភាពជាអ្នកសន្តោស ១ ភាពជាអ្នកដុសខាត់ ១ ភាពជាអ្នកស្ងាត់ ១ ភាពជាអ្នកមានវត្ថុនេះ ១ ឈ្មោះថា ធម៌ជាគ្រឿងកម្ចាត់កិលេស ព្រោះព្រះបាលីថា អប្បិច្ឆំយេវ និស្សាយ អាស្រ័យការប្រាថ្នាតិចបុណ្ណោះ ដូច្នេះជាដើម ។ ក្នុងធម៌ ៥ ប្រការនោះ ការប្រាថ្នាតិច និងការសន្តោស ជាអលោភៈ ការដុសខាត់ កិលេស និងការស្ងាត់កាយ ស្ងាត់ចិត្ត ចាត់ចូលក្នុងធម៌ ២ ប្រការ គឺ អលោភៈ និងអមោហៈ ។ ភាពជាអ្នកមានវត្ថុនេះ គឺបញ្ញានោះឯង ។ បណ្តា អលោភៈ និងអមោហៈទាំងនោះ កម្ចាត់លោភៈក្នុងវត្ថុដែលត្រូវឃាត់ដោយ អលោភៈ កម្ចាត់មោហៈដែលបិទបាំងទោសក្នុងវត្ថុ ដែលត្រូវឃាត់ទាំងនោះ ឯងដោយអមោហៈ ម្យ៉ាងទៀត កម្ចាត់កាមសុខល្លិកានុយោគ ដែលប្រព្រឹត្ត ទៅដោយមុខ គឺការសេពវត្ថុដែលទ្រង់អនុញ្ញាតដោយអលោភៈ កម្ចាត់អត្តកិលមថានុយោគ ដែលប្រព្រឹត្តដោយមុខ គឺការដុសខាត់កិលេសក្រៃលែង ក្នុងធុតង្គទាំងឡាយដោយអមោហៈ ព្រោះដូច្នោះ ធម៌ទាំងនេះ គប្បីជ្រាបថា ជាគ្រឿងកម្ចាត់កិលេស ។ បទថា ធុតង្គានិ វេទិតព្វានិ សេចក្តីថា គប្បីជ្រាបធុតង្គ ១៣ គឺ បំសុកូលិកង្គ អង្គនៃភិក្ខុដែលទ្រទ្រង់សំពត់បង្សុកូលជាវត្ត ។ បេ ។ នេសជ្ជិកង្គ គឺអង្គនៃភិក្ខុដែលសមាទានការអង្គុយជាវត្ត ។ បទថា ធុតវាទានំ យទិទំ មហាកស្សបេ សេចក្តីថា ទ្រង់ស្ថាបនា ក្នុងតំណែងឯតទគ្គៈ ក្នុងរវាងភិក្ខុដែលទូន្មានធុតង្គថា មហាកស្សបត្ថេរនេះ ជាកំពូល ។