ប្រវត្តិព្រះភទ្ទិយកាឡិគោធាយបុត្ត

ក្បាលទី 25 · ទំព័រ 364

ប្រវត្តិ ព្រះភទ្ទិយកាលិគោធាបុត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៦ ដូចតទៅនេះ បទថា ឧច្ចាកុលិកានំ សេចក្តីថា ដែលកើតក្នុងត្រកូលខ្ពស់ ។ បទថា ភទ្ទិយោ បានដល់ ស្តេច សក្យៈដែលជាព្រះរាជាចេញបួស មួយអន្លើនឹងព្រះអនុរុទ្ធត្ថេរ ។ បទថា កាលិគោធាយបុត្តោ សេចក្តីថា ព្រះទេវីនោះជាអ្នកមានសម្បុរខ្មៅ ។ ឯ ពាក្យថា គោធា ជាឈ្មោះរបស់ព្រះទេវីនោះ ព្រោះដូច្នោះ ទើបហៅថា កាលិគោធា អធិប្បាយថា ជាបុត្ររបស់នាង កាលិគោធាទេវីនោះ ។ សួរ ថា ព្រះថេរៈនេះ លោកពោលថា ជាកំពូលនៃភិក្ខុសាវ័ក ដែលមានត្រកូល ខ្ពស់ ព្រោះហេតុអ្វី បុគ្គលមានត្រកូលខ្ពស់ជាងព្រះភទ្ទិយៈនោះមិនមានឬ ។