អដ្ឋកថា ប្រវត្តិព្រះភទ្ទិយកាឡិគោធាយបុត្ត
ឆ្លើយថា មិនមាន ។ ពិតហើយ ព្រះមាតារបស់លោក ជាធំជាងគេបង្អស់នៃ ម្ចាស់ស្ត្រីទាំងឡាយដោយវ័យ ក្នុងរវាងសាកិយានីទាំងឡាយ លោកលះបង់ រាជសម្បត្តិ ដែលមកដល់ក្នុងសាកិយត្រកូលយ៉ាងនោះចេញបួស ព្រោះ ដូច្នោះ ទើបពោលថា ជាកំពូលនៃភិក្ខុដែលមានត្រកូលខ្ពស់ទាំងឡាយ ។ មួយប្រការទៀត ព្រះភទ្ទិយៈនេះ ដោយអនុភាពនៃការប្រាថ្នាក្នុងកាលមុន កើតឡើងក្នុងរាជត្រកូល ហើយគ្រងរាជសម្បត្តិ ៥០០ ជាតិជាប់តគ្នាដោយ លំដាប់ ដោយហេតុនេះ ទើបលោកពោលថា ព្រះភទ្ទិយៈនោះ ជាកំពូលនៃ ភិក្ខុដែលមានត្រកូលខ្ពស់ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោល តាមលំដាប់ដូចតទៅនេះ សេចក្តីពិស្តារថា ក្នុងអតីតកាល ព្រះភទ្ទិយៈនេះ កាលព្រះពុទ្ធព្រះ នាមបទុមុត្តរៈ កើតឡើងក្នុងត្រកូលមានភោគសម្បត្តិច្រើន ទៅស្តាប់ព្រះធម៌ តាមន័យដែលពោលហើយនោះឯង ក្នុងថ្ងៃនោះ បានឃើញព្រះសាស្តា ទ្រង់ ស្ថាបនាភិក្ខុមួយរូបទុកក្នុងតំណែងជាកំពូល នៃពួកភិក្ខុដែលមានត្រកូលខ្ពស់ ទើបគិតថា អាត្មាអញ គួរជាកំពូលនៃពួកភិក្ខុ ដែលមានត្រកូលខ្ពស់ ក្នុង សាសនារបស់ព្រះពុទ្ធអង្គណាមួយ ក្នុងអនាគត ដូច្នេះ ។ ទើបនិមន្តព្រះមុនី ថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ ថ្ងៃ ក្រាបទៀប បាទមូល តាំងសេចក្តីប្រាថ្នាថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបាន ប្រាថ្នាសម្បត្តិដទៃ ដោយផលនៃទាននេះ តែក្នុងអនាគតកាល ខ្ញុំព្រះអង្គសូម បានជាកំពូលនៃពួកភិក្ខុ ដែលមានត្រកូលខ្ពស់ក្នុងសាសនារបស់ព្រះពុទ្ធអង្គណា នីមួយចុះ ។