លកុណ្តកភទ្ធិយៈ

ក្បាលទី 25 · ទំព័រ 367

ប្រវត្តិ ព្រះលកុណ្តកភទ្ទិយត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៧ ដូចតទៅនេះ បទថា មញ្ជុស្សរានំ ប្រែថា មានសំឡេងពីរោះ ។ បទថា លកុណ្តកភទ្ទិយោ សេចក្តីថា លោក ពោលដោយចំណែកខ្ពស់ជាមនុស្សតឿ ដោយឈ្មោះ ឈ្មោះថា ភទ្ទិយៈ ។ ក្នុងបញ្ញាកម្មរបស់ព្រះភទ្ទិយៈនោះ មានរឿងដែលគប្បីពោលតាមលំដាប់ដូចតទៅ នេះថា ពោលដោយពិស្តារ ព្រះថេរៈនេះ កើតក្នុងត្រកូលមានភោគៈច្រើន ក្នុងក្រុងហង្សវតី កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ទៅព្រះវិហារស្តាប់ធម៌តាម ន័យដែលពោលហើយនោះឯង ។ សម័យនោះ គាត់ឃើញព្រះភិក្ខុ មាន សំឡេងពីរោះមួយរូប ដែលព្រះសាស្តាទ្រង់ស្ថាបនាទុកក្នុងតំណែងឯតទគ្គៈ កើតចិត្តគិតថា អស្ចារ្យហ្ន៎ តទៅក្នុងអនាគត អញគប្បីបានជាលំពូលនៃ ពួកភិក្ខុដែលមានសំឡេងពីរោះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ដូច ភិក្ខុនេះ ទើបនិមន្តព្រះសាស្តា ថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជា ប្រធានអស់ ៧ ថ្ងៃ ហើយក្រាបទៀបបាទមូលរបស់ព្រះសាស្តា តាំងសេចក្តី ប្រាថ្នាថា បពិត្រព្រះអង្គដ៏ចម្រើន ដោយផលនៃទាននេះ ក្នុងអនាគតកាល ខ្ញុំព្រះអង្គ មិនបានប្រាថ្នាសម្បត្តិដទៃ ខ្ញុំព្រះអង្គគប្បីបានជាកំពូលនៃភិក្ខុដែល មានសំឡេងពីរោះក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយចុះ ។