បិណ្ឌោលភារទ្វាជៈ
ក្បាលទី 25 · ទំព័រ 370
ប្រវត្តិ ព្រះបិណ្ឌោលភារទ្វាជត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៨ ដូចតទៅនេះ បទថា សីហនាទិកានំ សេចក្តីថា ជាអ្នកបន្លឺសីហនាទ គឺព្រះបិណ្ឌោលភារទ្វាជៈជាកំពូល បានឮថា ក្នុងថ្ងៃសម្រេចអរហត្ត លោកកាន់យកសំពត់និសីទនៈអំពីវិហារនេះ ទៅកាន់ វិហារនោះ ចេញអំពីបរិវេណនេះ ទៅកាន់បរិវេណនោះ ត្រាច់បន្លឺសីហនាទ ថា បុគ្គលណាមានសេចក្តីសង្ស័យក្នុងមគ្គ និងផល បុគ្គលនោះ ចូរសួរខ្ញុំចុះ ។