អដ្ឋកថា បិណ្ឌោលភារទ្វាជៈ

ក្បាលទី 25 · ទំព័រ 370

លោកឈរចំពោះព្រះភក្ត្រព្រះពុទ្ធ បន្លឺសីហនាទថា បពិត្រព្រះអង្គដ៏ចម្រើន កិច្ចដែលគួរធ្វើក្នុងសាសនានេះ ខ្ញុំព្រះអង្គដល់ទីបំផុតហើយ ដូច្នេះ ឈ្មោះថា ជាកំពូលនៃភិក្ខុដែលបន្លឺសីហនាទ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែល ពោលតាមលំដាប់ដូចតទៅនេះ បានឮថា ក្នុងកាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ព្រះបិណ្ឌោលភារទ្វាជៈ នេះ កើតក្នុងកំណើតសីហៈ នាជើងភ្នំមួយ ។ ព្រះសាស្តាទ្រង់ប្រមើលលោក ទ្រង់ឃើញហេតុសម្បត្តិរបស់លោក ទើបទ្រង់យាងបិណ្ឌបាតក្នុងក្រុងសាវត្ថី ខាងក្រោយភត្តាហារ ។ ក្នុងវេលាជិតភ្លឺ កាលសីហៈចេញទៅរកចំណី ទើប ទ្រង់ចូលទៅកាន់គុហា ដែលជាលំនៅរបស់សីហៈនោះ ប្រថាប់គង់ពត់ភ្នែន ក្នុងអាកាស ចូលនិរោធសមាបត្តិ ។ ស្តេចរាជសីហ៍បានចំណីហើយ ត្រឡប់មក ឈរត្រង់ទ្វារគុហា ឃើញព្រះទសពលប្រថាប់គង់ខាងក្នុងគុហា ត្រិះរិះថា មិនមានសត្វដទៃ ដែលអាចមកអង្គុយក្នុងលំនៅរបស់អាត្មាអញបានឡើយ បុរសនេះធំពិតហ្ន៎ មកអង្គុយពត់ភ្នែនខាងក្នុងគុហាបាន សូម្បីរស្មីសរីរៈរបស់ លោក ក៏ផ្សាយទៅដោយជុំវិញ អញមិនធ្លាប់ឃើញវត្ថុដែលគួរអស្ចារ្យ មាន ប្រមាណបុណ្ណេះឡើយ បុរសនេះពិតជាកំពូលនៃបូជនីយបុគ្គលក្នុងលោកនេះ ដូច្នេះ អញគួរធ្វើសក្ការៈតាមសតិ តាមកម្លាំងថ្វាយព្រះអង្គ ។ ទើបទៅនាំផ្កា ផ្សេងៗ ដែលដុះនៅក្នុងទឹក ទាំងដែលកើតលើគោក ធ្វើជាអាសនៈផ្កា តាំង អំពីដី រហូតដល់ទីប្រថាប់ពត់ភ្នែនរបស់ព្រះមានព្រះភាគ ឈរនមស្ការព្រះតថាគត ក្នុងទីចំពោះព្រះភក្ត្រអស់មួយយប់ទល់ភ្លឺ ។ លុះស្អែកឡើង ក៏នាំយក ផ្កាចាស់ចេញ យកផ្កាថ្មីក្រាលអាសនៈដោយទំនងនេះ ខំស្វះស្វែងតាក់តែង បុប្ផាសនៈអស់ ៧ ថ្ងៃ កើតបីតិសោមនស្សដ៏ខ្លាំងក្លា ឈរយាមត្រង់ទ្វារ គុហា ក្នុងថ្