បុណ្ណមន្តានីបុត្ត

ក្បាលទី 25 · ទំព័រ 374

ប្រវត្តិ ព្រះបុណ្ណមន្តានីបុត្តត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៩ ដូចតទៅនេះ បទថា បុណ្ណមន្តានីបុត្ត គឺព្រះថេរៈឈ្មោះថា បុណ្ណៈ ដោយឈ្មោះ តែលោកជាកូននាងមន្តានីព្រាហ្មណី ទើបឈ្មោះថា បុណ្ណមន្តានីបុត្រ ។ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលតាមលំដាប់ដូចតទៅនេះ បានឮថា មុនព្រះទសពល ព្រះនាមបទុមុត្តរៈ ទ្រង់កើតឡើងក្នុងលោក ព្រះបុណ្ណៈកើតក្នុងត្រកូល ព្រាហ្មណមហាសាល ក្នុងក្រុងហង្សវតី ក្នុងពេលដាក់ឈ្មោះ ពួកញាតិបាន ឲ្យឈ្មោះថា គោតម លោកចម្រើនវ័យហើយ រៀនត្រៃវេទ ជាអ្នកឈ្លាស ក្នុងសិប្បៈទាំងពួង មានមាណព ៥០០ ជាបរិវារត្រាច់ទៅ ទើបពិចារណា