អដ្ឋកថា បុណ្ណមន្តានីបុត្ត
ត្រៃវេទ ក៏មិនឃើញមោក្ខធម៌ជាគ្រឿងរួចផុត គិតថា ធម្មតាត្រៃវេទនេះដូចជា ដើមចេក ខាងក្រៅរលើបរលីង ខាងក្នុងមិនមានសារៈ ការកាន់យក ត្រៃវេទនេះ ត្រាច់ទៅ ដូចគ្នានឹងការបរិភោគអង្កាម អញត្រូវការអ្វីដោយ សិប្បៈនេះ ទើបចេញបួសជាឥសី ធ្វើព្រហ្មវិហារឲ្យកើតឡើង ជាអ្នកមាន ឈានមិនសាបសូន្យ ក៏ចូលដល់ព្រហ្មលោក ដូច្នេះ ទើបបបួលមាណព ៥ រយ ទៅកាន់ជើងភ្នំ បួសជាឥសីហើយ លោកមានជដិល ១៨០០០ ជាបរិវារ លោកធ្វើអភិញ្ញា ៥ សមាបត្តិ ៨ ឲ្យកើតហើយ ប្រាប់កសិណបរិកម្មដល់ ជដិលទាំងនោះផងដែរ ។ ជដិលនោះ តាំងនៅក្នុងឱវាទរបស់លោក បំពេញ ព្យាយាម រហូតបានអភិញ្ញា ៥ សមាបត្តិ ៨ គ្រប់រូប ។ ចំណេរកាលកន្លងទៅក្នុងវេលាដែលគោតមតាបសនោះ ជាបុគ្គលចាស់ ជរា ព្រះបទុមុត្តរទសពល ក៏ទ្រង់សម្រេចបរមាភិសម្ពោធិញ្ញាណ ទ្រង់ប្រកាស ធម្មចក្រដ៏ប្រសើរ មានភិក្ខុមួយសែនរូបជាបរិវារ ទ្រង់អាស្រ័យក្នុងហង្សវតី គង់ប្រថាប់ ។ ថ្ងៃមួយ ព្រះទសពលទ្រង់ប្រមើលមើលសត្វលោកក្នុងពេល ទៀបភ្លឺ ឃើញអរហត្តូបនិស្ស័យរបស់បរិស័ទគោតមតាបសនោះ និងសេចក្តី ប្រាថ្នារបស់គោតមតាបស ទើបជម្រះសរីរៈអំពីព្រលឹម កាន់បាត្រ និងចីវរ ដោយព្រះអង្គឯង ទ្រង់យាងទៅដោយភេទ ដែលបុគ្គលណាមួយមិនស្គាល់ ក្នុងកាលអន្តេវាសិករបស់គោតមតាបសទៅ ដើម្បីស្វែងរកមហាផល មាន ឫសឈើជាដើមក្នុងព្រៃ ទៅប្រថាប់ឈរត្រង់ទ្វារបណ្ណសាលារបស់គោតម តាបស ឯគោតមតាបសមិនជ្រាបថា ព្រះពុទ្ធទ្រង់កើតឡើងហើយ ឃើញ