អដ្ឋកថា មហាកច្ចានៈ
ទើបនិមន្តព្រះសាស្តាថ្វាយមហាទានអស់ ៧ ថ្ងៃ តាមន័យដែលពោលមក ។ ក្រាបចុះទៀបបាទមូលរបស់ព្រះសាស្តា ធ្វើសេចក្តីប្រាថ្នាថា បពិត្រព្រះអង្គដ៏ ចម្រើន ដោយផលនៃសក្ការៈនេះ ខ្ញុំព្រះអង្គមិនប្រាថ្នាសម្បត្តិដទៃ តែក្នុង អនាគតកាល ខ្ញុំព្រះអង្គគប្បីបានតំណែងនោះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គ ឯណានីមួយ ដូចភិក្ខុដែលទ្រង់ស្ថាបនាក្នុងតំណែង កាលពី ៧ ថ្ងៃមុន ព្រះសាស្តា ទ្រង់ប្រមើលមើលអនាគតកាល ទ្រង់ឃើញថា សេចក្តីប្រាថ្នារបស់ កុលបុត្រនេះនឹងសម្រេច ទើបព្យាករថា ម្នាលកុលបុត្រដ៏ចម្រើន ក្នុងទីបំផុត នៃមួយសែនកប្ប ក្នុងអនាគត ព្រះពុទ្ធព្រះនាមគោតមទ្រង់កើតឡើង អ្នក នឹងបានជាកំពូលនៃពួកភិក្ខុ ដែលចែកអត្ថនៃពាក្យ ដែលត្រាស់ដោយសង្ខេប ឲ្យពិស្តារ ក្នុងសាសនារបស់ព្រះមានព្រះភាគអង្គនោះ ដូច្នេះ ទ្រង់ធ្វើអនុមោទនាហើយ យាងត្រឡប់ទៅ ។ ចំណែកកុលបុត្រនោះ បំពេញកុសលដរាបអស់ជីវិតហើយ អន្ទោល ទៅមកក្នុងទេវតានិ ងមនុស្សទាំងឡាយអស់មួយសែនកប្ប កាលសាសនា ព្រះកស្សបសម្ពុទ្ធមកដល់ បដិសន្ធិក្នុងត្រកូលមួយ នាក្រុងពារាណសី ។ កាលព្រះសាស្តាបរិនិព្វានហើយ ក៏ទៅកាន់ស្ថានទីសាងព្រះចេតិយមាស ទើបយកឥដ្ឋមាស មានតម្លៃមួយសែនបូជា តាំងសេចក្តីប្រាថ្នាថា បពិត្រព្រះមាន ព្រះភាគ សរីរៈរបស់ខ្ញុំព្រះអង្គ សូមមានពណ៌ដូចមាស ក្នុងទីដែលខ្ញុំ កើតហើយ បន្ទាប់អំពីនោះ ក៏ធ្វើកុសលកម្មដរាបដល់អស់ជីវិត វិលវល់ក្នុង ទេវតានិ ងមនុស្សអស់មួយពុទ្ធន្តរ កាលព្រះទសពលនៃយើងកើតឡើង លោកក៏កើតក្នុងត្រកូលនៃបុរោហិត ក្នុងក្រុងឧជ្ជេនី ក្នុងថ្ងៃដាក់ឈ្មោះ មាតាបិតា ប្រឹក្សាគ្នាថា កូនរបស់យើងមានពណ៌ដូចមាស គង់នឹងនាំយកឈ្មោះមក