ចុល្លបន្ថកៈ
ក្បាលទី 25 · ទំព័រ 389
ឯតទគ្គៈបលិ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកនិមិត្តកាយ សម្រេច តាមចិត្តបាន ដែលជាសាវ័ករបស់តថាគត ស្រេចនឹងចុល្លបន្ថកៈប្រសើរជាង គេ ។ ពួកភិក្ខុអ្នកឈ្លាសក្នុងការបើកចិត្ត ស្រេចនឹងចុល្លបន្ថកៈ ។ ពួកភិក្ខុ អ្នកឈ្លាសក្នុងការបើកប្រាជា ស្រេចនឹងមហាបន្ថកៈ ។ ពួកភិក្ខុអ្នកនៅ ដោយឥតកិលេស ស្រេចនឹងសុភូតិ ។ ពួកភិក្ខុអ្នកគួរដល់ទក្ខិណាទាន ស្រេចនឹងសុភូតិ ។ ពួកភិក្ខុអ្នកនៅក្នុងព្រៃ ស្រេចនឹងរេវតខទិរវនិយៈ ។ ពួកភិក្ខុអ្នកបានឈាន ស្រេចនឹងកង្ខារេវតៈ ។ ពួកភិក្ខុអ្នកមានព្យាយាម បរិបូណ៌ ស្រេចនឹងសោណកោលិវិសៈ ។ ពួកភិក្ខុអ្នកពោលពាក្យពីរោះ ស្រេចនឹងសោណកុដិកណ្ណៈ ។ ពួកភិក្ខុអ្នកមានលាភ ស្រេចនឹងសីវលី ។ ពួកភិក្ខុអ្នកមានសទ្ធាស៊ប់ ស្រេចនឹងវក្កលិ ។