អដ្ឋកថា ចុល្លបន្ថកៈ

ក្បាលទី 25 · ទំព័រ 390

សូត្រទី ១ និងទី ២ ប្រវត្តិ ព្រះចូឡបន្ថកត្ថេរ និងព្រះមហាបន្ថកត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ និងសូត្រទី ២ នៃវគ្គទី ២ ដូចតទៅនេះ បទថា មនោមយំ សេចក្តីថា កាយដែលកើតឡើងដោយចិត្តក ្នុងអាគតដ្ឋានដែលត្រាស់ថា ចូលទៅរកហើយ ដោយមនោមយិទ្ធិផ្លូវកាយ ឈ្មោះថា កាយមនោមយ ។ កាយដែលកើតឡើងដោយចិត្ត ក្នុងអាគតដ្ឋាន ដែលត្រាស់ថា រមែងចូលដល់កាយដែលសម្រេចដោយចិត្តឯណានីមួយ ក៏ ឈ្មោះថា កាយមនោមយ ក្នុងទីនេះ បំណងយកកាយមនោមយនេះ ។ ក្នុងកាយទាំង ២ យ៉ាងនេះ ភិក្ខុទាំងឡាយដទៃ កាលធ្វើមនោមយកាយ ឲ្យកើតឡើង ក៏ធ្វើឲ្យកើតឡើង ៣ ខ្លះ ៤ ខ្លះ តែធ្វើមនុស្សម្នាច្រើនឲ្យកើត ដូចគ្នាតែមួយមិនបាន ។ ឈ្មោះថា ធ្វើកម្មបានតែម្យ៉ាងបុណ្ណោះ ។ ចំណែក ព្រះថេរៈឈ្មោះថា ចូឡបន្ថកៈនិម្មិតភិក្ខុ ១០០០ រូបបាន ដោយអាវជ្ជនៈ ១ តែធ្វើមនុស្ស ២ នាក់ឲ្យដូចគ្នាតែមួយមិនបាន ឈ្មោះថា ធ្វើកម្មតែម្យ៉ាងមិន បាន ។ ព្រោះដូច្នោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលនិម្មិត មនោមយកាយ ព្រះចូឡបន្ថកៈរាប់ថាជាកំពូលនៃពួកភិក្ខុ គឺភិក្ខុដែលឈ្លាស ក្នុងចេតោវិវដ្តៈ ។ ឯព្រះមហាបន្ថកត្ថេរ លោកពោលថា ជាកំពូលនៃពួកភិក្ខុ ដែលឈ្លាសក្នុងបញ្ញាវិវដ្តៈ ។ បណ្តាភិក្ខុ ២ រូបនោះ ព្រះចូឡបន្ថកត្ថេរ ប្រវត្តិព្រះចូឡបន្ថកៈ និងព្រះមហាបន្ថកៈ អដ្ឋកថា មនោរថបូរណី ៣៩១ លោកពោលថា ជាអ្នកឈ្លាសក្នុងចេតោវិវដ្តៈ ព្រោះបានរូបាវចរជ្ឈាន ៤ ។ ព្រះមហាបន្ថកត្ថេរ លោកពោលថា ជាអ្នកឈ្លាសក្នុងបញ្ញាវិវដ្តៈ ព្រោះជា អ្នកឈ្លាសក្នុងសមាបត្តិ ។ ព្រះមហាបន្ថកៈ ឈ្មោះថា ជាអ្នកឈ្លាសក្នុង បញ្ញាវិវដ្តៈ ព្រោះជាអ្នកឈ្លាសក្នុងវិវបស្សនា ។