អដ្ឋកថា មហាបន្ថកៈ

ក្បាលទី 25 · ទំព័រ 398

ធ្វើកិច្ចរបស់បព្វជិតឲ្យសម្រេចបានដូចម្តេច អ្នកចូរចេញទៅអំពីទីនេះ ។ លោកត្រូវព្រះថេរៈបណ្តេញ ទើបឈរយំខាងចុងព្រះវិហារ ។ សម័យនោះ ព្រះសាស្តាទ្រង់ចូលអាស្រ័យក្រុងរាជគ្រឹះ ប្រថាប់នៅក្នុង ជីវកម្ពវ័ន គឺចម្ការស្វាយរបស់ពេទ្យជីវក ។ គ្រានោះ ពេទ្យជីវកប្រើ បុរសទៅនិមន្តព្រះសាស្តា មួយអន្លើដោយភិក្ខុ ៥០០ សម័យនោះ ព្រះមហាប ន្ថកៈ ជាអ្នកចាត់ចែងភត្ត កាលបុរសនោះពោលនិមន្តថា បពិត្រលោក ម្ចាស់ សូមនិមន្តភិក្ខុ ៥០០ រូប លោកក៏ពោលថា អាត្មាទទួលសម្រាប់ភិក្ខុ ដ៏សេស វៀរតែចូឡបន្ថកៈចេញ ។ ព្រះចូឡបន្ថកៈបានស្តាប់ពាក្យនោះ ក៏ ទោមនស្សពន់ពេក ព្រះសាស្តាឃើញព្រះចូឡបន្ថកៈកំពុងយំ ទ្រង់ព្រះតម្រិះ ថា ចូឡបន្ថកៈ កាលតថាគតទៅ ក៏នឹងបានត្រាស់ដឹង ទើបទ្រង់យាងទៅ បង្ហាញខ្លួនក្នុងទីមិនឆ្ងាយ ហើយត្រាស់ថា បន្ថកៈ អ្នកយំអ្វី ព្រះចូឡបន្ថកៈ ពោលថា បពិត្រព្រះអង្គដ៏ចម្រើន បងប្រុសបណ្តេញខ្ញុំព្រះអង្គ ព្រះមាន ព្រះភាគត្រាស់ថា ម្នាលបន្ថកៈ បងប្រុសរបស់អ្នក មិនមានអាសយានុសយញ្ញាណសម្រាប់បុគ្គលដទៃ អ្នកឈ្មោះថា ជាពុទ្ធវេនេយ្យបុគ្គល ដូច្នេះ ទ្រង់បណ្តាលបឫទ្ធិប្រគល់សំពត់ស្អាតមួយផ្ទាំងតូច ត្រាស់ថា ម្នាលបន្ថកៈ អ្នកចូរយកសំពត់នេះ បរិកម្មថា រជោ ហរណំ រជោ ហរណំ ដូច្នេះ ។ លោកអង្គុយយកដៃអង្អែលកំណាត់សំពត់ ដែលព្រះសាស្តាប្រទាន នោះ ភាវនាថា រជោ ហរណំ រជោ ហរណំ កាលលោកកំពុងអង្អែល សំពត់នោះក៏សៅហ្មង កាលលោកអង្ហែលរឿយៗ ក៏ក្លាយដូចជាសំពត់ជូត