សុភូតិ
ក្បាលទី 25 · ទំព័រ 405
ប្រវត្តិ ព្រះសុភូតិត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៣ ដូចតទៅនេះ បទថា អរណវិហារីនំ បានដល់ អ្នកមានប្រក្រតីនៅដោយមិនមានកិលេស ។ ពិតហើយ កិលេស ទាំងឡាយ មានរាគៈជាដើម លោកហៅថា រណ ឈ្មោះថា មានប្រក្រតី នៅដោយមិនមានកិលេស ព្រោះមិនមានកិលេសដែលឈ្មោះថា រណ នោះ ឈ្មោះថា អ្នកមានប្រក្រតីនៅដោយមិនមានកិលេស អរណវិហារនោះមាន ដល់ភិក្ខុពួកណា ភិក្ខុទាំងនោះឈ្មោះថា មានប្រក្រតីនៅដោយមិនមាន កិលេស ព្រះសុភូតិត្ថេរជាកំពូលនៃពួកភិក្ខុ ដែលមានប្រក្រតីនៅដោយមិន មានកិលេសទាំងនោះ ពិតហើយ ព្រះខីណាស្រពដទៃ ក៏ឈ្មោះថា អរណវិហារីក៏ពិត តែព្រះថេរៈបានឈ្មោះយ៉ាងនោះ ដោយព្រះធម្មទេសនា ភិក្ខុ ដទៃកាលសម្តែងធម៌ រមែងធ្វើចោះចំពោះ ពោលគុណខ្លះ ទោសខ្លះ ឯព្រះថេរៈ កាលសម្តែងធម៌ ក៏សម្តែងមិនចេញអំពីគោលកំណត់ ដែលព្រះសាស្តា សម្តែងហើយ ព្រោះដូច្នោះ ទើបឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលមាន ប្រក្រតីនៅដោយមិនមានកិលេស ។