អដ្ឋកថា សុភូតិ

ក្បាលទី 25 · ទំព័រ 406

ប្រវត្តិ ព្រះសុភូតិត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៤ ដូចតទៅនេះ បទថា ទក្ខិណេយ្យានំ ប្រែថា គួរដល់ទក្ខិណា ព្រះខីណាស្រពទាំងឡាយដទៃៗ ក៏ឈ្មោះថា ជា ទក្ខិណេយ្យបុគ្គលដ៏ប្រសើរ ក្នុងបទថា ទក្ខិណេយ្យានំ នោះ ក៏ពិត សូម្បី យ៉ាងនោះ ព្រះថេរៈកំពុងបិណ្ឌបាត ក៏ចូលឈានមានមេត្តាជាអារម្មណ៍ ចេញអំពីសមាបត្តិហើយ ទើបទទួលភិក្ខាក្នុងផ្ទះគ្រប់ខ្នង ដោយទាយកដែល ថ្វាយភិក្ខា នឹងមានផលច្រើន ព្រោះដូច្នោះ ទើបលោកហៅថា បុគ្គលគួរ ដល់ទក្ខិណា ។ អត្តភាពរបស់លោកស្អាតល្អ រុងរឿងក្រៃលែង ដូចក្លោងទ្វារ ដែលគេរចនាហើយ និងដូចបន្ទះសំពត់វិចិត្រ ដូច្នោះ ទើបហៅថា សុភូតិ ។ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលនឹងពោលតាមលំដាប់ដូចតទៅនេះ បានឮថា ព្រះសុភូតិនេះ កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ មិនទាន់កើតឡើងក្នុងលោក បានកើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុង ក្រុងហង្សវតី ញាតិទាំងឡាយថ្វាយព្រះនាមថា នន្ទមាណព លោកចម្រើន វ័យហើយ រៀនត្រៃវេទ មិនឃើញសារៈក្នុងត្រៃវេទនោះ មួយអន្លើដោយ បរិវារនៃខ្លួនមានប្រមាណ ៤៤០០០ នាក់ ចេញបួសជាឥសី នៅនាជើងភ្នំ ធ្វើអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតហើយ បានធ្វើអន្តេវាសិកទាំងឡាយ ឲ្យបានឈានហើយ ។ ក្នុងសម័យនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់កើតក្នុងលោក ទ្រង់អាស្រ័យក្រុងហង្សវតីប្រថាប់នៅ ។ ថ្ងៃមួយ ក្នុង វេលាទៀបភ្លឺ ទ្រង់ប្រមើលមើលសត្វលោក ទ្រង់ឃើញអរហត្តូបនិស្ស័យ