រេវតខទិរវនិយៈ

ក្បាលទី 25 · ទំព័រ 410

ប្រវត្តិ ព្រះរេវតត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៥ ដូចតទៅនេះ បទថា អារញ្ញកានំ បានដល់ មានប្រក្រតីនៅព្រៃជាវត្ត ។ បទថា រេវតោខទិរវនិយោ បានដល់ ជាប្អូនប្រុសនៃព្រះធម្មសេនាបតី លោកមិនបាននៅដូចព្រះថេរៈដទៃ កាល នៅក្នុងព្រៃ ក៏ត្រូវជ្រើសរើសព្រៃ ទឹក និងភិក្ខាចារដែលត្រូវចិត្ត ទើបនៅក្នុង ព្រៃ តែលោកមិនប្រកាន់របស់ដែលត្រូវចិត្តទាំងនេះ អាស្រ័យនៅក្នុងព្រៃ គគីរ ដែលរដិបរដុបដោយដុំក្រួស និងដុំថ្ម លើទីទួល ព្រោះហេតុនោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលនៅព្រៃជាវត្តក ្នុងបញ្ញាកម្ម របស់លោក មានរឿងដែលគួរពោលតាមលំដាប់ដូចតទៅ បានឮថា ក្នុងអតីតកាល នាសាសនាព្រះបទុមុត្តរសម្ពុទ្ធ ព្រះរេវតៈ នេះ កើតក្នុងហង្សវតី អាស្រ័យការងារផ្លូវទឹកត្រង់កំពង់បយាគបតិដ្ឋាន ក្នុង ស្ទឹងគង្គា ។