អដ្ឋកថា រេវតខទិរវនិយៈ
សម័យនោះ ព្រះសាស្តាមានភិក្ខុមួយសែនជាបរិវារ ទ្រង់ចារិក ទៅរហូតដល់កំពង់បយាគបតិដ្ឋាន ។ គាត់ឃើញព្រះទសពលហើយ គិតថា អញមិនបានឃើញព្រះពុទ្ធយូរមកហើយ ខណៈនេះ ជាខណៈដែលអញនឹង បាននូវការខ្វល់ខ្វាយក្នុងកល្យាណកម្ម ទើបឲ្យចងទូកតគ្នា បាំងពិតានសំពត់ ខាងលើ សំយុងកម្រងផ្កា គ្រឿងក្រអូបជាដើម ក្រាលនូវកម្រាលដ៏វិចិត្រ ដែលធ្វើអំពីសំពត់សម្បកឈើ និមន្តព្រះសាស្តា ព្រមទាំងបរិវារយាងឆ្លង ច្រាំង ។ ក្នុងសម័យនោះ ព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុដែលនៅព្រៃជាវត្តមួយ អង្គ ក្នុងតំណែងឯតទគ្គៈ នាយទូកនោះ ឃើញភិក្ខុនោះ ទើបគិតថា ឯអាត្មា អញក៏គួរជាកំពូលនៃពួកភិក្ខុដែលនៅក្នុងព្រៃជាវត្តក ្នុងសាសនានៃព្រះពុទ្ធ អង្គឯណានីមួយ ក្នុងអនាគតដូច្នេះដូចគ្នា ។ ទើបនិមន្តព្រះសាស្តាថ្វាយ មហាទានអស់ ៧ ថ្ងៃ ក្រាបចុះទៀបបាទមូលរបស់ព្រះសាស្តា ធ្វើសេចក្តី ប្រាថ្នាថា បពិត្រព្រះអង្គដ៏ចម្រើន សូម្បីខ្ញុំព្រះអង្គក៏គប្បីជាកំពូលនៃពួកភិក្ខុ ដែលនៅព្រៃជាវត្ត ក្នុងសាសនារបស់ព្រះពុទ្ធអង្គឯណានីមួយ ក្នុងអនាគត ដូចភិក្ខុដែលទ្រង់ស្ថាបនាក្នុងតំណែងឯតទគ្គៈនេះចុះ ព្រះសាស្តាទ្រង់ឃើញថា មិនមានអន្តរាយណាមួយឡើយ ទ្រង់ព្យាករថា ក្នុងអនាគត អ្នកនឹងបានជា កំពូល ក្នុងសាសនារបស់ព្រះគោតមសម្ពុទ្ធ ហើយទ្រង់យាងត្រឡប់ទៅ ។ ក្នុងទីនេះ មិនបានពោលដល់កម្មក្នុងអន្តរភពទេ ។ លោកធ្វើកល្យាណកម្មរហូតដល់អស់ជីវិត អន្ទោលទៅមកក្នុងទេវលោក និងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ ទើបមកបដិសន្ធិក្នុងផ្ទៃនៃ នាងសារីព្រាហ្មណី ក្នុងស្រុកព្រាហ្មណ៍ឈ្មោះនាលកៈ ដែនមគធៈ កើត ជាប្អូនពៅរបស់បងប្រុស ៣ នាក់ បងស្រី ៣ នាក់ មាតាបិតាដាក់ឈ្មោះថា រេវតៈ ។