កង្ខារេវតៈ
ក្បាលទី 25 · ទំព័រ 419
ប្រវត្តិ ព្រះកង្ខារេវតត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៦ ដូចតទៅនេះ បទថា ឈាយីនំ បាន ដល់ អ្នកបានឈាន គឺអ្នកត្រេកអរក្រៃលែងក្នុងឈាន បានឮថា ព្រះថេរៈ នោះ ឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលបានឈាន លោកចូលឈានដោយ ចំណែកច្រើន គឺតិចជាងព្រះទសពលដែលចូលសមាបត្តិតិចតួចបុណ្ណោះ ព្រោះដូច្នោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលចូលឈាន ។