អដ្ឋកថា កង្ខារេវតៈ

ក្បាលទី 25 · ទំព័រ 419

លោកបានឈ្មោះថា កង្ខារេវតៈ ព្រោះជាអ្នកច្រើនដោយសេចក្តីងឿងឆ្ងល់ សេចក្តីរំខាន អធិប្បាយថា កុក្កុច្ចកា បុគ្គលដែលមានសេចក្តីរំខាន ឈ្មោះថា សង្ស័យ ។ សួរថា ភិក្ខុដទៃមានសេចក្តីសង្ស័យមិនមានឬ ឆ្លើយថា មាន តែព្រះថេរៈនេះ ក្នុងវត្ថុដែលសមគួរ ក៏សង្ស័យ ព្រោះដូច្នោះ ភាពដែលព្រះថេរៈ នោះ ជាអ្នកមានសេចក្តីសង្ស័យជាប្រក្រតីប្រាកដច្បាស់ហើយ ព្រោះ ហេតុនោះ ទើបឈ្មោះថា កង្ខារេវតៈ ។ ក្នុងបញ្ញាកម្មនោះ មានអនុសន្ធិដូចតទៅ នេះ បានឮថា ក្នុងពុទ្ធុប្បាទព្រះសម្មាសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះថេរៈនេះ ទៅវិហារជាមួយមហាជន ដោយន័យខាងដើមនោះឯង ឈរស្តាប់ធម៌ ខាង ចុងបរិស័ទ ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈ គឺជាកំពូលនៃពួកភិក្ខុដែលត្រេកអរក្នុងឈាន ទើបគិតថា អាត្មាអញក៏គួរ មានសភាពដូចភិក្ខុនេះក្នុងអនាគត ។ ចប់ទេសនា ទើបនិមន្តព្រះសាស្តា ថ្វាយគ្រឿងសក្ការៈធំ ៧ ថ្ងៃ ដោយន័យមុននោះឯង ក្រាបទូលព្រះមានព្រះ ភាគថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គមិនបានប្រាថ្នាសម្បត្តិដទៃ ដោយកម្ម គឺការធ្វើកុសលដ៏ក្រៃលែងនេះ តែខ្ញុំព្រះអង្គគប្បីជាកំពូលនៃពួកភិក្ខុដែល បានឈាន ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយក្នុងអនាគត ដូចភិក្ខុដែល ព្រះអង្គទ្រង់ស្ថាបនាទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃភិក្ខុអ្នកបានឈាន កាលពីថ្ងៃ ៧ ថ្ងៃមុន លោកបានធ្វើសេចក្តីប្រាថ្នាដូចបានពោលមកនេះ ព្រះសាស្តា ទ្រង់ប្រមើលអនាគត ទ្រង់ឃើញសេចក្តីសម្រេច ទើបទ្រង់ព្យាករថា នាអនាគត ក្នុងទីបំផុតនៃមួយសែនកប្ប ព្រះពុទ្ធទ្រង់ព្រះនាមគោតម ទ្រង់ នឹងកើតឡើង អ្នកនឹងបានជាកំពូលរបស់ពួកភិក្ខុអ្នកបានឈាន ក្នុងសាសនា របស់ព្រះអង្គ ដ