អដ្ឋកថា សោណកោលិវិសៈ

ក្បាលទី 25 · ទំព័រ 421

ប្រវត្តិ ព្រះសោណកោឡវិសត្តេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៧ ដូចតទៅនេះ បទថា អារទ្ធវីរិយានំ សេចក្តីថា បុគ្គលតាំងសេចក្តីព្យាយាមហើយ ជាអ្នកមានសេចក្តីព្យាយាម បរិបូណ៌ហើយ ។ បទថា សោណោ កោឡវិសោ ជាឈ្មោះរបស់ព្រះថេរៈ នោះ ។ បទថា កោឡវិសោ ជាគោត្រ ។ ម្យ៉ាងទៀត សេចក្តីថា ឈ្មោះថា កោឡវេសោ អធិប្បាយថា ក្មេងនៃត្រកូលវេស្សៈ ជាអ្នកដល់នូវទីបំផុតនៃ ឥស្សរៈ ព្រោះហេតុថា សេចក្តីព្យាយាមនៃពួកភិក្ខុដទៃ រមែងត្រូវធ្វើឲ្យ ចម្រើន តែរបស់ព្រះថេរៈ គប្បីអប់រំបុណ្ណោះ ព្រោះដូច្នោះ ព្រះថេរៈនេះ ឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលមានសេចក្តីព្យាយាមប្រារព្ធហើយ ។ ក្នុង បញ្ញាកម្មរបស់លោក មានរឿងដែលគប្បីពោលតាមលំដាប់ដូចតទៅនេះ បានឮថា ក្នុងអតីតកាល ព្រះសម្មាសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះថេរៈ នេះកើតក្នុងត្រកូលសេដ្ឋី ពួកញាតិដាក់ឈ្មោះរបស់លោកថា សិរិវឌ្ឍកុមារ។ លោកចម្រើនវ័យហើយ ទៅកាន់វិហារដោយន័យមុននោះឯង ឈរស្តាប់ធម៌ ខាងចុងបរិស័ទ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃពួកភិក្ខុដែលមានសេចក្តីព្យាយាមប្រារព្ធហើយ ទើបគិតថា ឯអញ ក៏គួរមានសភាពដូចភិក្ខុនេះក្នុងអនាគត ចប់ទេសនា ទើបនិមន្តព្រះទសពល ថ្វាយមហាទានអស់ ៧ ថ្ងៃ បានធ្វើសេចក្តីប្រាថ្នា ដោយន័យដែលពោល ហើយនោះឯង ។ ព្រះសាស្តាទ្រង់ឃើញថា សេចក្តីប្រាថ្នារបស់បុរសនេះ សម្រេច ទើបទ្រង់ព្យាករដោយន័យមុននោះឯង ទ្រង់ត្រឡប់ទៅកាន់វិហារ ឯសិរិវឌ្ឍសេដ្ឋីនោះ ធ្វើកុសលដរាបអស់ជីវិត វិលវល់នៅក្នុងទេវតា និង មនុស្សក ន្លងទៅអស់មួយសែនកប្ប កាលព្រះកស្សបទសពលបរិនិព្វាន ហើយ ក្នុងកប្បនេះ ព្រះសម្មាសម្ពុទ្ធនៃយើង ទ្រង់មិនទាន់កើតឡើ