អដ្ឋកថា សីវលី
ប្រវត្តិ ព្រះសីវលិត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៩ ដូចតទៅនេះ បទថា លាភីនំ យទិទំ សីវលី ទ្រង់សម្តែងថា វៀរព្រះតថាគត ព្រះសីវលិត្ថេរជាកំពលនៃពួកភិក្ខុ ខាងមានលាភ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលនឹងពោលដោយ លំដាប់ដូចតទៅនេះ ព្រះថេរៈនេះ ក្នុងអតីត ក្នុងពុទ្ធកាលនៃព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ បានទៅកាន់វិហារ អង្គុយស្តាប់ធម៌ខាងចុងបរិស័ទ ដោយន័យដូច ពោលហើយនោះឯង ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែង ជាកំពូលរបស់ពួកភិក្ខុដែលមានលាភ គិតថា សូម្បីអាត្មាអញ ក៏គួរជាបុគ្គល មានសភាពយ៉ាងនេះមួយរូប ក្នុងអនាគត ទើបនិមន្តព្រះទសពលថ្វាយមហា ទានអស់ ៧ ថ្ងៃ ធ្វើសេចក្តីប្រាថ្នាថា ដោយការធ្វើកុសលនេះ ខ្ញុំព្រះអង្គមិន ប្រាថ្នាសម្បត្តិដទៃ តែខ្ញុំព្រះអង្គគប្បីជាកំពូលនៃពួកភិក្ខុដែលមានលាភ ដូច ភិក្ខុដែលទ្រង់ស្ថាបនាទុកក្នុងតំណែងឯតទគ្គៈ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណា នីមួយ ក្នុងអនាគតកាល ។ ព្រះសាស្តាទ្រង់ឃើញថា មិនមានអន្តរាយ សម្រាប់លោក ទើបទ្រង់ព្យាករថា សេចក្តីប្រាថ្នារបស់អ្នក នឹងសម្រេចក្នុង សម្នាក់របស់ព្រះពុទ្ធព្រះនាមគោតម ក្នុងអនាគត ហើយយាងត្រឡប់ទៅ ។ កុលបុត្រនោះ ធ្វើកុសលដរាបអស់ជីវិត ហើយអន្ទោលទៅមកក្នុងទេវតា និង មនុស្សទាំងឡាយ កាលព្រះវិបស្សីសម្ពុទ្ធកើតឡើងក្នុងលោក កុលបុត្រនោះ មកបដិសន្ធិក្នុងតំបន់មួយ មិនឆ្ងាយអំពីពន្ធុមតីនគរ ។ សម័យនោះ អ្នក ពន្ធុមតីសន្ទនាជាមួយព្រះរាជា ថ្វាយទានដល់ព្រះទសពល ថ្ងៃមួយ មនុស្ស ទាំងនោះរួមគ្នាតែមួយថ្វាយទាន គិតថា ក្នុងមុខទានរបស់ពួកយើង មិនមាន អ្វីខ្លះហ្ន៎ ដូច្នេះ មិនឃើញទឹកឃ្មុំ និងទឹកដោះខាប់ ទើបមនុស្សទា