អដ្ឋកថា វក្កលិ

ក្បាលទី 25 · ទំព័រ 446

ព្រះសាស្តាទ្រង់ឃើញថា មិនមានអន្តរាយ ទើបព្យាករហើយ យាងត្រឡប់ទៅ ។ លោកធ្វើកុសលកម្មដរាបដល់អស់ជីវិត ហើយអន្ទោលក្នុងទេវតា និង មនុស្ស បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍នាក្រុងសាវត្ថី ក្នុងពុទ្ធុប្បាទព្រះសាស្តា នៃយើង ។ ញាតិទាំងឡាយបានដាក់ឈ្មោះរបស់លោកថា វក្កលិ ។ លោក ចម្រើនវ័យហើយ រៀនត្រៃវេទ ឃើញព្រះទសពល មានភិក្ខុសង្ឃចោមរោម ទ្រង់ចារិកក្នុងក្រុងសាវត្ថី សម្លឹងមើលសរីរសម្បត្តិរបស់ព្រះសាស្តា មិនឆ្អែតដោយការឃើញសរីរសម្បត្តិ ទើបត្រាច់ទៅ មួយអន្លើជាមួយព្រះ ទសពលនោះឯង ទ្រង់យាងទៅកាន់វិហារ ក៏ទៅជាមួយព្រះទសពល ឈរ សម្លឹងមើលសេចក្តីសម្រេចនៃសរីរសម្បត្តិនោះឯង ឈរស្តាប់ធម៌ក្នុងទី ចំពោះព្រះភក្ត្រនៃព្រះសាស្តា ដែលប្រថាប់គង់សម្តែងធម៌ក្នុងធម្មសភា ។ លោកបាននូវសទ្ធា ហើយគិតថា អញនៅគ្រប់គ្រងផ្ទះ មិនបានឃើញព្រះ ទសពលជានិច្ចទេ ទើបទូលសូមបព្វជ្ជា បួសហើយក្នុងសំណាក់នៃព្រះសាស្តា ។ បន្ទាប់អំពីនោះ វៀរតែពេលធ្វើភត្តាហារ ក្នុងកាលដ៏សេស ឈរក្នុងទីដែល អាចមើលឃើញព្រះទសពល លះបង់នូវយោនិសោមនសិការចោល មើល ព្រះទសពលតែម្យ៉ាង ។ ព្រះសាស្តាទ្រង់រង់ចាំឲ្យញាណរបស់លោកចាស់ក្លា សិន ។ កាលលោកត្រាច់ទៅមើលរូបក្នុងទីនោះៗ អស់កាលយូរ ទ្រង់ក៏មិន ត្រាស់ថាដូចម្តេច ទ្រង់ជ្រាបថា ឥឡូវនេះ ញាណរបស់លោកចាស់ក្លាហើយ លោកអាចត្រាស់ដឹងបាន ទើបត្រាស់យ៉ាងនេះថា ម្នាលវក្កលិ ប្រយោជន៍អ្វី ដែលអ្នកមើលរូបកាយស្អុយនេះ ម្នាលវក្កលិ បុគ្គលណាឃើញធម៌ បុគ្គល