ឯតទគ្គបលិវគ្គទី ៣ ឯតទគ្គបាលិវគ្គទី ៣

ក្បាលទី 25 · ទំព័រ 450

ឯតទគ្គៈបលិ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកស្រឡាញ់សិក្ខា ដែលជាសាវ័ករបស់តថាគត ស្រេចនឹងរាហុលប្រសើរជាងគេ ។ ពួកភិក្ខុ អ្នកបួសដោយសទ្ធា ស្រេចនឹងរដ្ឋបាល ។ ពួកភិក្ខុអ្នកចាប់ស្លាកដំបូងបង្អស់ ស្រេចនឹងកុណ្ឌធាន ។ ពួកភិក្ខុអ្នកមានបដិភាណ ស្រេចនឹងវង្គីសៈ ។ ពួកភិក្ខុ អ្នកមានសេចក្តីជ្រះថ្លាគ្រប់គ្រាន់ ស្រេចនឹងឧបសេនវង្គន្តបុត្ត ។ ពួកភិក្ខុ អ្នកក្រាលសេនាសនៈ ស្រេចនឹងទព្វមល្លបុត្ត ។ ពួកភិក្ខុជាទីស្រឡាញ់ ជាទី គាប់ចិត្តរបស់ទេវតាទាំងឡាយ ស្រេចនឹងបិលិន្ទវច្ឆៈ ។ ពួកភិក្ខុអ្នកត្រាស់ដឹង រហ័ស ស្រេចនឹងពាហិយទារុចីរិយៈ ។ ពួកភិក្ខុអ្នកចេះសម្តីដ៏វិចិត្ត ស្រេច នឹងកុមារកស្សបៈ ។ ពួកភិក្ខុអ្នកបានបដិសម្ភិទា ស្រេចនឹងមហាកោដ្ឋិតៈ ។