រដ្ឋបាល

ក្បាលទី 25 · ទំព័រ 452

ប្រវត្តិ ព្រះរដ្ឋបលត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ២ ដូចតទៅនេះ បទថា សទ្ធាបព្វជិតានំ ប្រែថា ជាអ្នកបួសដោយសទ្ធា ។ បទថា រដ្ឋបលោ បានដល់ ការរាប់ថា រដ្ឋបាល ព្រោះអត្ថថា ជាអ្នករក្សារដ្ឋបាន ឬអ្នកកើតក្នុងត្រកូលដែលអាច បង្រួបបង្រួមរដ្ឋដែលបែកបាក់គ្នាបាន ពិតហើយ រដ្ឋបាលនោះ ស្តាប់ធម្មទេសនារបស់ព្រះសាស្តា បាននូវសទ្ធា ធ្វើការអត់បាយអស់ ១៤ ថ្ងៃ ។ ទើបឲ្យមាតាបិតាអនុញ្ញាតឲ្យបួស ទើបបួសហើយ ព្រោះដូច្នោះ ទើបលោក ជាកំពូលនៃភិក្ខុដែលបួសដោយសទ្ធា ។ ប្រវត្តិ ព្រះរាហុល និង ព្រះរដ្ឋបល ក្នុងបញ្ញាកម្មរបស់ព្រះថេរៈទាំង ២ រូបនេះ មានរឿងដែលនឹងពោល តាមលំដាប់ដូចតទៅនេះ បានឮមកថា ក្នុងអតីតកាល គ្រាព្រះបទុមុត្តរសម្ពុទ្ធ ព្រះថេរៈទាំង ២ នេះ កើតក្នុងត្រកូលគហបតីមហាសាល ក្នុងក្រុងហង្សវតី ក្នុងវេលាដែល លោកនៅជាកុមារ មិនមានអ្នកណាពោលដល់ឈ្មោះ និងគោត្រ តែលុះ លោកចម្រើនវ័យហើយ តាំងនៅក្នុងឃរាវាស កាលបិតាអនិច្ចកម្មទៅហើយ ទើបលោកទាំង ២ ហៅមេការដែលគ្រប់គ្រងឃ្លាំងរតនៈរបស់ខ្លួនមកហើយ ឃើញទ្រព្យមានប្រមាណមិនបាន គិតថា ជនទាំងឡាយ គឺជីតា និងតាទួត ជាដើម នាំយកគំនរទ្រព្យមានប្រមាណបុណ្ណេះទៅជាមួយខ្លួនមិនបាន ឥឡូវនេះ អញគួរកាន់យកទ្រព្យទៅដោយឧបាយណាមួយ ដូច្នេះ ទើបជនទាំង ២