អដ្ឋកថា រដ្ឋបាល
នោះ ផ្តើមឲ្យមហាទានដល់មនុស្សកំព្រា និងអ្នកដំណើរជាដើម ក្នុងទី ៤ កន្លែង បុគ្គលម្នាក់សាកសួរបុគ្គលដែលមកហើយក្នុងរោងទានរបស់ខ្លួន បុគ្គល ណាពេញចិត្តរបស់ណា ដូចជាបាយ បបរ របស់ទំពា ក៏ឲ្យវត្ថុនោះដល់ បុគ្គលនោះ ព្រោះហេតុនោះ ទើបបុគ្គលនោះមានឈ្មោះថា ជាអ្នកពោលនឹង បុគ្គលដែលមកហើយ ម្នាក់ទៀតមិនសួរ យកភាជនៈដែលគេកាន់មកហើយ ដាក់ឲ្យពេញ ហើយទើបឲ្យ ដោយហេតុនោះឯង ទើបបុគ្គលនោះឈ្មោះថា មិនពោលនឹងបុគ្គលដែលមកហើយ អធិប្បាយថា សួរដោយការមិនប្រមាទ ថ្ងៃមួយ ជនទាំង ២ នោះចេញទៅខាងក្រៅស្រុក ដើម្បីលាងមាត់អំពីព្រលឹម ។ សម័យនោះ តាបសអ្នកមានឫទ្ធិច្រើន ២ រូប ហោះមកអំពីព្រៃ ហិមពាន្ត ដើម្បីភិក្ខាចារ ចុះមិនឆ្ងាយអំពីសម្លាញ់ទាំង ២ នោះ ឈរក្នុង ទីម្ខាង ដោយគិតថា ជនទាំង ២ នោះ កាលតាបសទាំង ២ នោះ ចាត់ចែង បរិក្ខារ មានភាជនៈឃ្លោកជាដើម ដើរឆ្ពោះទៅខាងក្នុងស្រុក ទើបមក ថ្វាយបង្គំក្បែរៗ គ្រានោះ តាបសពោលនឹងជនទាំង ២ នោះថា អ្នកមាន បុណ្យធំ អ្នកមកក្នុងវេលាណា ។ ជនទាំង ២ នោះឆ្លើយថា មកអម្បាញ់ មិញនេះឯង លោកម្ចាស់ ហើយទទួលភាជនៈឃ្លោកអំពីដៃរបស់តាបសទាំង ២ នោះ នាំទៅផ្ទះរៀងៗខ្លួន ក្នុងវេលាស្រេចភត្តកិច្ច ទើបសូមឲ្យទទួល សំណូមពរថា នឹងមកទទួលភិក្ខាជាប្រចាំ ។ ក្នុងតាបសទាំង ២ នោះ មួយរូបជាអ្នកមានធាតុក្តៅ ទើបហែកទឹក មហាសមុទ្រចេញជា ២ ចំណែក ដោយអានុភាពរបស់ខ្លួន ហើយទៅកាន់ ភពរបស់បឋវិន្ទរនាគរាជ អង្គុយសម្រាកពេលថ្ងៃ ។ តាបសកាន់យកឧតុ តាមសប្បាយហើយ ទើបត្រឡប់មក កាលធ្វើអនុមោទនាភត្ត ក្នុងផ្ទះនៃ ឧបដ្ឋាករបស់ខ្លួន ក៏ពោលថា សូមសម្រេចដូចភពបឋវិន្ទរនាគរាជ ។ ថ្ងៃមួយ ឧបដ្ឋាកសួរតាបសនោះថា បពិត្រលោកម្ចាស់ លោកម្ចាស់ធ