អដ្ឋកថា កុណ្ឌធាន
ក្នុងកាលព្រះសាស្តាទៅកាន់សុណាបរន្តជនបទក៏ដូចគ្នា ដោយហេតុទាំងនេះ ទើបព្រះថេរៈឈ្មោះថា ជាកំពូលនៃពួកភិក្ខុ ដែលចាប់ស្លាកបានទី ១ ។ ម្យ៉ាងទៀត ពាក្យថា កុណ្ឌធាន ជាឈ្មោះ របស់លោក ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលតាមលំដាប់ដូចតទៅ នេះ បានឮថា ក្នុងកាលព្រះបទុមុត្តរៈកើតឡើង ព្រះថេរៈអង្គនេះកើតក្នុងផ្ទះ ត្រកូលមួយ ក្នុងក្រុងហង្សវតី ទៅវិហារស្តាប់ធម៌ដោយន័យដូចពោលហើយ នោះឯង ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងជាកំពូល នៃពួកភិក្ខុដែលចាប់ស្លាកបានទី ១ ទើបធ្វើកុសលកម្មដល់ព្រះសម្ពុទ្ធ ប្រាថ្នា តំណែងនោះ ។ ព្រះសាស្តាទ្រង់ឃើញថា មិនមានសេចក្តីអន្តរាយ ទើប ព្យាករហើយ បំពេញកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និង មនុស្ស លុះព្រះកស្សបសម្ពុទ្ធកើតឡើង ក៏កើតជាភុម្មទេវតា ធម្មតាព្រះពុទ្ធ ដែលមានព្រះជន្មាយុវែង មិនបានធ្វើឧបោសថរៀងរាល់កន្លះខែទេ ។ គឺព្រះ វិបស្សីទសពល ក្នុងរវាង ៦ ឆ្នាំ ទើបមានឧបោសថម្តង ។ ចំណែកព្រះកស្សប ទសពលទ្រង់ឲ្យសូធ្យបាតិមោក្ខរៀងរាល់ ៦ ខែម្តង ។ ក្នុងថ្ងៃសូធ្យ បាតិមោក្ខនោះ ភិក្ខុ ២ រូប ដែលនៅក្នុងទិសមកដោយតាំងចិត្តថា នឹងធ្វើ ឧបោសថ ។ ភុម្មទេវតានេះគិតថា ការមានមេត្រីរបស់ភិក្ខុ ២ រូបនេះ មាំទាំ ពន់ពេក កាលមានមនុស្សធ្វើឲ្យបែកគ្នា លោកនឹងបែកគ្នា ឬមិនបែកហ្ន៎ ទើប សម្លឹងរកឱកាសរបស់ភិក្ខុទាំង ២ នោះ ដើរទៅក្បែរៗ ភិក្ខុទាំង ២ រូបនោះ គ្រានោះ ព្រះថេរៈមួយរូបផើបាត្រ និងចីវរជាមួយព្រះថេរៈមួយរូបទៀត ទៅកាន់ ទីដែលមានផាសុក ដោយទឹកដើម្បីជម្រះលាងសរីរៈ កាលលាងដៃ ជើងហើយ ក៏ចេញមកអំពីម្លប់ឈើដែលគាប់ចិត្ត ភុម្មទេវតាកាឡាខ្លួនជាស្រី មានរូបស្អាតនៅខ