អដ្ឋកថា វង្គីសៈ
អ្នកទាំងឡាយចូរទៅចុះ ខ្ញុំមិនទៅគាល់ព្រះសមណគោតមជាមួយមនុស្សច្រើន ឡើយ ព្រាហ្មណ៍ទាំងនោះប្រាប់ថា លោកអាចារ្យវង្គីសៈកុំគាប់ចិត្ត ក្នុងការ គាល់ព្រះសមណគោតមឡើយ ព្រោះបុគ្គលណា ឃើញព្រះសមណៈនោះៗ ក៏នឹងបង្វែរចិត្តបុគ្គលនោះដោយកលមាយា ។ វង្គីសៈមិនជឿពាក្យព្រាហ្មណ៍ ទាំងនោះ ទៅគាល់ព្រះសាស្តា ធ្វើបដិសណ្ឋារៈដោយពាក្យដ៏ពីរោះ អង្គុយក្នុង ទីដ៏សមគួរ នាចំណែកម្ខាង ។ កាលនោះ ព្រះសាស្តាសួរថា ម្នាលវង្គីសៈ អ្នកចេះសិប្បៈអ្វី វង្គីសៈ ទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គដឹងឆវសីសមន្ត ។ ព្រះសាស្តា ត្រាស់សួរថា មន្តនោះធ្វើអ្វី វង្គីសៈទូលថា រាយមន្តនោះហើយ យកក្រចក គោះសីសៈរបស់មនុស្សស្លាប់ទៅហើយអស់ ៣ ឆ្នាំ ក៏ដឹងទីដែលសត្វនោះ កើត ។ ព្រះសាស្តាទ្រង់បង្ហាញសីសៈរបស់បុគ្គលដែលកើតក្នុងនរកមួយដល់ វង្គីសៈនោះ របស់អ្នកកើតក្នុងមនុស្សមួយ អ្នកកើតក្នុងទេវលោកមួយ របស់ អ្នកបរិនិព្វានហើយមួយ ។ វង្គីសៈនោះគោះលលាដ៍ដំបូង ក្រាបទូលថា បពិត្រ ព្រះគោតម សត្វនេះទៅកាន់នរក ព្រះសាស្តាត្រាស់ថា សាធុ សាធុ អ្នក ឃើញប្រពៃហើយ ហើយត្រាស់សួរថា ម្នាលវង្គីសៈ សត្វនេះទៅទីណា ។ វង្គីសៈទូលតបថា បពិត្រព្រះគោតម ទៅកាន់មនុស្សលោក ។ ព្រះសាស្តា ត្រាស់ថា សត្វនេះទៅណា វង្គីសៈទូលថា សត្វនេះទៅទេវលោក វង្គីសៈក្រាប ទូលដល់ទីទៅរបស់មនុស្សទាំង ៣ ពួក ដោយប្រការដូច្នេះ ។ តែលុះយក ក្រចកគោះសីសៈរបស់បុគ្គលដែលបរិនិព្វាន ក៏មិនឃើញខាងចុងផង ខាង