ទព្វមល្លបុត្ត
ក្បាលទី 25 · ទំព័រ 484
ប្រវត្តិ ព្រះទព្វមល្លបុត្តត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៦ ដូចតទៅនេះ បទថា សេនាសនប្បញ្ញាបកានំ សេចក្តីថា ភិក្ខុដែលជាប្រធាន ក្នុងការរៀបចំសេនាសនៈ ។ បានឮថា ក្នុងកាលព្រះថេរៈរៀបចំសេនាសនៈ ក្នុងបណ្តាវិហារទាំង ១៨ កន្លែង មិនមានបរិវេណដែលមិនបានបោសសម្ហាតឲ្យល្អរេបោរយ សេនាសនៈដែលមិនបានបដិបត្តិ គ្រែ តាំង ដែលមិនទាន់បានជម្រះឲ្យស្អាត ទឹក ផឹក ទឹកប្រើប្រាស់ ដែលមិនទាន់បានតាំងទុក ព្រោះដូច្នោះ ទើបលោក ឈ្មោះថា ជាកំពូលនៃពួកភិក្ខុដែលជាអ្នករេបោចំសេនាសនៈ ។