អដ្ឋកថា ទព្វមល្លបុត្ត
ពាក្យថា ទព្វ ជាឈ្មោះរបស់លោក តែព្រោះលោកកើតក្នុងត្រកូលរបស់ស្តេចមល្លៈ ទើប ឈ្មោះថា មល្លបុត្រ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលទៅ តាមលំដាប់ដូច្នេះ សេចក្តីនេះ នឹងពោលដោយសង្ខេប ក្នុងបទុមុត្តរពុទ្ធុប្បាទកាល ព្រះថេរៈនេះ កើតក្នុងត្រកូលមួយ ក្នុងក្រុងហង្សវតី ចម្រើនវ័យហើយ ទៅកាន់ វិហារស្តាប់ធម៌ ដោយន័យដូចពោលហើយនោះឯង ឃើញព្រះសាស្តាស្ថាបនា ភិក្ខុមួយរូបទុកក្នុងតំណែងជាកំពូលនៃពួកភិក្ខុ ដែលមានតួនាទីរៀបចំសេនាសនៈ ធ្វើកុសលកម្មប្រាថ្នាតំណែងនោះ ។ ព្រះសាស្តាទ្រង់ព្យាករហើយ ធ្វើកុសល ដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និងមនុស្ស ក្នុងកាលព្រះ សាសនានៃព្រះកស្សបទសពលអន្តរធានហើយ ទើបបួសហើយ ។ គ្រានោះ អ្នកដទៃ ៦ រូបទៀត ជាមួយភិក្ខុនោះ រួមជា ៧ រូប មានចិត្តដូចគ្នា ឃើញ បុគ្គលដទៃៗ នោះ មិនធ្វើសេចក្តីគោរពក្នុងព្រះសាស្តា ប្រឹក្សាគ្នាថា ក្នុង កាលនេះ យើងនឹងធ្វើអ្វី យើងនឹងបំពេញសមណធម៌ក្នុងទីសមគួរចំណែក មួយ នឹងធ្វើទីបំផុតទុក្ខបាន ទើបចងជណ្តើរឡើងកំពូលភ្នំខ្ពស់ ពោលថា បុគ្គលដែលដឹងកម្លាំងចិត្តរបស់ខ្លួន ចូរច្រានជណ្តើរឲ្យធ្លាក់ទៅ បុគ្គលដែល នៅមានសេចក្តីក្តៅក្រហាយក្នុងកាលជាក្រោយ ចូរនៅចុះ ទើបស្រុះស្រួល គ្នាច្រានជណ្តើរឲ្យធ្លាក់ទៅ ទូន្មានគ្នានិងគាថា អាវុសោ អ្នកចូរជាបុគ្គលមិន ប្រមាទចុះ អង្គុយក្នុងទីគាប់ចិត្ត ផ្តើមបំពេញសមណធម៌ បណ្តាភិក្ខុទាំង ៧ រូបនោះ ព្រះថេរៈមួយរូប សម្រេចអរហត្តក្នុងថ្ងៃទី ៥ គិតថា កិច្ចនៃអាត្មាអញ សម្រេចហើយ អញនឹងធ្វើអ្វីក្នុងទីនេះ ទើបទៅនាំបិណ្ឌបាតមកអំពី ឧត្តរកុរុទ្វីបដោយឫទ្ធិ ពោលថា អាវុសោទាំងឡាយ ចូរឆាន់បិណ្ឌបាតនេះចុះ រឿងភិក្ខាចារជាភា