បិលិន្ទវច្ឆៈ

ក្បាលទី 25 · ទំព័រ 489

ប្រវត្តិ ព្រះបិលិន្ទវច្ឆត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៧ ដូចតទៅនេះ បទថា ទេវានំ បិយមនាបនំ ទ្រង់សម្តែងថា ព្រះបិលិន្ទវច្ឆត្ថេរ ជាកំពូលនៃពួកភិក្ខុ ដែលជាទី ស្រឡាញ់ និងជាទីគាប់ចិត្តរបស់ទេវតាទាំងឡាយ បានឮថា កាលព្រះពុទ្ធ ទ្រង់មិនទាន់កើតឡើង ព្រះថេរៈនោះជាស្តេចចក្រពត្តិ ទ្រង់ឲ្យមហាជនតាំង នៅក្នុងសីល ៥ ទ្រង់បានធ្វើកុសល ដែលសង្ឃឹមផលខាងមុខ គឺស្ថានសួគ៌ ដោយច្រើន ពួកទេវតាដែលកើតក្នុងឆកាមាវចរសួគ៌ ៦ ជាន់ បាននូវឱវាទ របស់ព្រះរាជានោះ សម្លឹងមើលសម្បត្តិរបស់ខ្លួន ក្នុងទីដែលកើតហើយ នឹក រពឫកថា អញបានសគ្គសម្បត្តិនេះ ព្រោះអាស្រ័យអ្នកណាហ្ន៎ ក៏ដឹងថា ព្រោះ អាស្រ័យព្រះថេរៈ ទើបនមស្ការព្រះថេរៈក្នុងវេលាព្រឹកផង វេលាល្ងាចផង ព្រោះដូច្នោះ ទើបលោកជាកំពូលនៃពួកភិក្ខុដែលជាទីស្រឡាញ់ ជាទីពេញចិត្ត របស់ទេវតាទាំងឡាយ ។