អដ្ឋកថា បិលិន្ទវច្ឆៈ

ក្បាលទី 25 · ទំព័រ 489

ពាក្យថា បិលិន្ទ ជាឈ្មោះរបស់លោក ពាក្យ ថា វច្ឆ ជាគោត្ររបស់លោក បញ្ចូលពាក្យទាំង ២ នោះចូលគ្នា ទើបហៅ ថា បិលិន្ទវច្ឆ ។ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលតាមលំដាប់ ដូចតទៅនេះ បានឮថា កាលព្រះបទុមុត្តរសម្ពុទ្ធកើតឡើងក្នុងលោក ព្រះថេរៈនេះ កើតក្នុងត្រកូលរបស់អ្នកមានភោគសម្បត្តិច្រើន ក្នុងក្រុងហង្សវតី ស្តាប់ធម្មទេសនារបស់ព្រះសាស្តា ដោយន័យដែលមានក្នុងកាលមុននោះឯង ។ ឃើញ ព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងជាទីស្រឡាញ់ ជាទីពេញ ចិត្តរបស់ទេវតាទាំងឡាយ ក៏ប្រាថ្នាតំណែងនោះ ធ្វើកុសលដរាបដល់អស់ ជីវិត អន្ទោលទៅមកក្នុងទេវតា និងមនុស្ស ក្នុងពុទ្ធុប្បាទកាលនេះ មកកើត ក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថី បិលិន្ទវច្ឆៈ ។ សម័យដទៃពីនោះមក លោកស្តាប់ធម្មទេសនារបស់ព្រះសាស្តា បាននូវសទ្ធា បព្វជ្ជាឧបសម្បទាហើយ ចម្រើនវិបស្សនា សម្រេច អរហត្តហើយ លោកកាលពោលជាមួយគ្រហស្ថក្តី ភិក្ខុក្តី ប្រើវោហារថា ថោកទាបគ្រប់ម៉ាត់ថា មកចុះអ្នកថោបទាប ទៅចុះអ្នកថោកទាប នាំទៅអ្នក ថោកទាប កាន់យកចុះអ្នកថោកទាប ។ ភិក្ខុទាំងឡាយស្តាប់រឿងនោះហើយក៏ នាំទៅទូលសួរព្រះតថាគតថា បពិត្រព្រះអង្គ ធម្មតាព្រះអរិយៈ រមែងមិន ពោលពាក្យគ្រោតគ្រាត ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាព្រះអរិយៈទាំងឡាយមិនពោលផរុសវាចា សង្កត់សង្កិនអ្នកដទៃ តែ ផរុសវាចានោះ គប្បីមានដោយឧបនិស្ស័យក្នុងភពដទៃ ។