ពាហិយទារុចីរិយ

ក្បាលទី 25 · ទំព័រ 493

ប្រវត្តិ ព្រះពាហិយទារុចីរិយត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៨ ដូចតទៅនេះ បទថា ខិប្បាភិញ្ញានំ លោកសម្តែងថា ទារុចីរិយត្ថេរ ជាកំពូលនៃភិក្ខុសាវ័កដែលត្រាស់ដឹងរហ័ស ។ ពិតហើយ ព្រះថេរៈនេះ សម្រេចអរហត្ត កាលចប់ព្រះធម្មទេសនាដោយ សង្ខេប មិនមានកិច្ចដែលនឹងត្រូវបរិកម្មមគ្គផលទាំងឡាយ ព្រោះហេតុនោះ ទើបលោកឈ្មោះថា ជាកំពូលនៃភិក្ខុសាវ័ក អ្នកត្រាស់ដឹងរហ័ស ។