អដ្ឋកថា ពាហិយទារុចីរិយ
មនុស្ស ទាំងឡាយដាក់ឈ្មោះលោកថាពាហិយៈ ព្រោះលោកកើតក្នុងពាហិយរដ្ឋ ។ បន្ទាប់មក ក្នុងកាលជាក្រោយ លោកស្លៀកសំពត់ធ្វើដោយឈើ ព្រោះ ហេតុនោះ ទើបឈ្មោះថា ទារុចីរិយៈ ។ ក្នុងបញ្ញាកម្មរបស់លោកមាន អនុសន្ធិដូចតទៅនេះ ពិតហើយ ព្រះពាហិយទារុចីរិយៈនេះ ក្នុងពុទ្ធុប្បាទកាលព្រះបទុមុត្តរសម្ពុទ្ធ លោកកើតក្នុងត្រកូលមួយ នាក្រុងហង្សវតី កំពុងស្តាប់ធម៌របស់ព្រះ ទសពល ឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃពួកភិក្ខុសាវ័កដែលត្រាស់ដឹងឆាប់ ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ធ្វើកុសលកម្មដរាបដល់អស់ជីវិត អន្ទោលក្នុងទេវតា និង មនុស្ស ។ ក្នុងកាលព្រះសាសនាព្រះកស្សបទសពលកំពុងរៀវចុះ ធ្វើសមណធម៌ជាមួយភិក្ខុដែលពោលទុកខាងដើមហើយ ជាអ្នកមានសីលបរិបូណ៌ អស់ ជីវិតហើយ ទៅកើតក្នុងទេវលោក ។ លោកនៅក្នុងទេវលោកអស់មួយពុទ្ធន្តរ ក្នុងពុទ្ធកាលនេះ ក៏កើតក្នុង ផ្ទះត្រកូលមួយ ក្នុងពាហិយរដ្ឋ ចម្រើនវ័យក៏គ្រប់គ្រងផ្ទះ ត្រិះរិះថា នឹង ធ្វើការជួញដូរ ទើបឡើងសំពៅដែលឆ្ពោះទៅកាន់សុវណ្ណភូមិ មិនទាន់ដល់ ទីដែលប្រាថ្នា សំពៅក៏បែកធ្លាយត្រង់កណ្តាលសមុទ្រ ។ មហាជនក្លាយជា ចំណីរបស់អណ្តើក និងត្រី ឯពាហិយៈនេះ តោងលើឈើមួយកំណាត់អស់ ៧ ថ្ងៃ ទើបដល់កំពង់ឈ្មោះសុប្បារកៈ បានដឹងថា ជាទឹកដីរបស់មនុស្ស គិតថា នឹងចូលទៅរកមនុស្សដោយមិនមានសំពត់ គឺអាក្រាតកាយ មិន សមគួរ ទើបយកសារាយ ដែលត្រាំទឹកមួយកន្លែង ក្នុងទីមិនឆ្ងាយមករុំខ្លួន កាន់យកភាជនៈមួយដែលធ្លាក់នៅក្បែរទីបូជាទេវតា ចូលទៅរកភិក្ខា មនុស្ស ទាំងឡាយឃើញហើយ នាំគ្នាគិតថា បើក្នុងលោកនេះនៅមានព្រះអរហន្តពិត គប្បីមានដោយវិធីយ៉ាងនេះ លោកម្ចាស់អង